ដូចដែលប្រិយមិត្តបានជ្រាបហើយថាពេលនេះពិភពលោកកំពុងតែមានការសោកស្តាយជាខ្លាំង ក្រោយអតីតមេដឹកនាំដ៏មានឥទ្ធិពលជប៉ុន លោក អាបេ សិនហ្សូ បានទទួលមរណដោយសារការលបធ្វើឃាតបានសម្រេចរបស់ អតីតកងកម្លាំងស្វ័យការពារជប៉ុនម្នាក់។
យ៉ាងណាមិញជនល្មើសត្រូវបានគេដឹងថាមានឈ្មោះ Yamagami Tetsuya មាន អាយុ ៤១ឆ្នាំ អតីតកងកម្លាំងស្វ័យការពារជប៉ុននិងជាអ្នករស់នៅក្នុងទីក្រុង Nara ជាទីដែលលោក អាបេត្រូវបានបា ញ់ឱ្យរបួសធ្ងន់នៅកាលពីព្រឹកមិញនេះផងដែរ ។
បើតាមចម្លើយសារភាពរបស់ ឃាតករ ត្រូវបានសារព័ត៌មាន NHK ទម្លាយឲ្យដឹថា រូបគេបានមានការមិនពេញចិត្តចំពោះលោក អាបេ យូហើយទើបលោកមានបំណងស ម្លា ប់ លោក អាបេ ទោះបីជាយ៉ាងណាចំពោះហេតុផលនៅក្នុងការបាញ់សម្លាប់នេះការពិតគឺជាយ៉ាងណានោះទេ ។
ក្រោយពេលបាញ់លោក អាបេ ឲ្យដួលនៅនិងកន្លែងរួចគេបានឃើញ ជនល្មើសព្យាយាមរតគេចទាំងមាន អា វុ ធ ជាប់ខ្លួន ប៉ុន្តែភ្លាមនោះត្រូវបានកងកម្លាំង សន្តិសុខធ្វើការចាប់ខ្លួនបានភ្លាមៗ ហើយចំពោះការចាប់ខ្លួនជនល្មើសក៏មានវិដេអូស្តែងៗផងដែរ ៕
ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖