នេះជាសម្ដី ឃា ត ក រ ដែលបាន ស ម្លា ប់អតីតនាយករដ្ឋមន្ដ្រីជប៉ុន Shinzo Abe មកពីខឹងលោកជា ប់ពាក់ ព័ន្ធជាមួយនឹង...
Sophea
-

តូក្យូ (CNA) ៖ ប៉ូលិសបាននិយាយកាលពីថ្ងៃសុក្រ (៨ កក្កដា) ថា ជនសង្ស័យជា ឃា ត ក រ បានធ្វើការ វា យ ប្រ ហា រ បា ញ់ ស ម្លា ប់ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសារភាពថាខ្លួនគេបានកំណត់គោលដៅលើអ្នកនយោបាយនេះជាយូរមកហើយ ហើយបាននិយាយថា ខ្លួនមានការ ខឹ ង ស ម្បា រ យ៉ាងខ្លាំង ចំពោះអង្គការមួយ ដែលខ្លួនជឿថា លោក Abe មានទំនាក់ទំនងជាមួយអង្គការមួយនោះជាសំងាត់។


មន្ត្រីប៉ូលីសជាន់ខ្ពស់នៅតំបន់ភាគខាងលិចនៃទីក្រុង Nara ជាកន្លែងដែលការ បា ញ់ ប្រ ហា រ បានកើតឡើងនោះ បានឃា ត ក រ នោះគឺជាជនដែលអត់មានការងារធ្វើ  អាយុ 41 ឆ្នាំ ឈ្មោះ Tetsuya Yamagami ដែលបានប្រើ កាំ ភ្លើ ង ខ្លី ធ្វើដោយដៃ សម្រាប់ធ្វើការ វា យ ប្រ ហា រ លើលោក  Abe។


មន្ត្រីម្នាក់បានប្រាប់អ្នកយកព័ត៌មានថា "នោះជាការអះអាងរបស់ជនសង្ស័យ ហើយយើងបានកំណត់ថា (កាំ ភ្លើ ង) គឺធ្វើឡើងដោយដៃយ៉ាងច្បាស់ ដោយកំពុងធ្វើការវិភាគរនិងស៊ើបអង្កេតបន្ដទៀត" ។ ប៉ូលីសបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពី "អង្គការពិសេស" ដែលបានលើកឡើងដោយជនសង្ស័យ ដោយនិយាយថាការស៊ើបអង្កេតកំពុងបន្ត ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជប៉ុនមួយចំនួនបានពណ៌នាថាវាជាក្រុមសាសនាមួយក្រុម។


ខ្មា ន់ កំា ភ្លើ ង Yamagami ត្រូវ​បាន​គេ​ថត​នៅ​កន្លែង​កើត​ហេតុដោយឃើញមាន​កាន់​វត្ថុ​ខ្មៅ​ធំ​មួយ​ដែល​ទំនង​ដូចជា ប្រអប់ខ្មៅ ។ មន្ត្រី ​ ប្រ ដា ប់ ​អា វុ ធ ​បាន​ចាប់​ផ្តើម​ឆែកឆេរ​ផ្ទះ​ជន​សង្ស័យ​ក្រោយ​ម៉ោង​៥​ល្ងាច ហើយ​រឹបអូស​បាន​វត្ថុ​តាង ​ដូ ច ​កាំ ភ្លើ ង ​ធ្វើ​ដោយដៃ​មួយ​ចំនួនផ្សេងទៀត។


ជនសង្ស័យដែលបាននិយាយសារភាពទៅកាន់ប៉ូលិសដោយ បានប្រាប់មន្រ្តីថា គាត់បានធ្វើការឱ្យកងកម្លាំងស្វ័យការពារដែនសមុទ្រ - កងទ័ពជើងទឹករបស់ប្រទេសជប៉ុន - អស់រយៈពេល 3 ឆ្នាំចាប់ពីឆ្នាំ 2002 ប៉ុន្តែព័ត៌មានលម្អិតទាំងនេះក៏ស្ថិតនៅក្រោមការស៊ើបអង្កេតផងដែរ។