រ ប ប ​យោ ធា ​មី​យ៉ាន់​ម៉ា​បាន​ កា ត់ ទោ ស ​អ្នក ទោ ស ​៤​នាក់ ក្នុង​នោះ​មាន​គូប្រជែង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​២​នាក់​
Sophea
-

ក្រុងយ៉ាំងហ្គោនៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃចន្ទថា រ ប ប យោ ធា មី យ៉ាន់ម៉ាបាន កា ត់ ទោ ស ប្រ ហា រជី វិ ត អ្នក ទោ ស បួននាក់ រួមទាំងអតីតសមាជិកសភាមកពីគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី និងសកម្មជនលេចធ្លោមួយរូប នៅក្នុងការប្រើប្រាស់ ទ ណ្ឌ ក ម្ម ដំបូងរបស់ប្រទេសនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍។

កាសែត Global New Light of Myanmar បាន​និយាយ​ថា អ្នក​ទាំង​បួន​នាក់​ត្រូវ​បាន​គេ ​ ប្រ ហា រ ​ ជី វិ ត ​ពី​បទ​ដឹកនាំ "អំ ពើ​ ភេ រ វ ក ម្ម ​ ឃោ រ ឃៅ និង ​អ ម នុ ស្ស ធ ម៌ "។


កាសែតនេះបាននិយាយថាការ ប្រ ហា រ ជី វិ ត ត្រូវបានអនុវត្ត "ក្រោមនីតិវិធីរបស់ពន្ធនាគារ" ដោយមិនបាននិយាយថាពេលណាឬដោយរបៀបណាដែលបុរសខាងលើទាំងនោះត្រូវបាន ស ម្លា ប់។

រ ប ប យោ ធា បា ន កា ត់ ទោ ស ប្រ ហា រ ជីវិតសកម្មជនប្រឆាំងរដ្ឋប្រហាររាប់សិបនាក់ ដែលជាផ្នែកមួយនៃការ ប ង្រ្កា បរបស់ខ្លួនលើអ្នក ប្រ ឆាំ ង បន្ទាប់ពីការដណ្តើមអំណាចកាលពីឆ្នាំមុន ក្រោយពីប្រទេសមីយ៉ាន់ម៉ាមិនបានអនុវត្តការ ប្រ ហា រ ជី វិ ត នៅក្នុងប្រទេសរបស់ខ្លួនអស់រយះពេលជាច្រើនទសវត្សរ៍មកហើយ។


លោក Phyo Zeya Thaw អតីតតំណាងរាស្រ្តមកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ដែលត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ត្រូវបាន កា ត់ ទោ ស ប្រ ហា រ ជី វិតកាលពីខែមករា ពី ប ទ ឧ ក្រិ ដ្ឋ នៅក្រោមច្បាប់ប្រឆាំង អំ ពើ ភេ រ វ ក ម្ម។ សកម្មជនប្រជាធិបតេយ្យលោក Kyaw Min Yu ដែលត្រូវបានគេស្គាល់មានឈ្មោះថា  "Jimmy" បានទទួលការ កា ត់ ទោ ស ដូចគ្នាពីសាលាក្តីយោធា។

លោក Phyo Zeya Thaw ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​រៀបចំ​កា រ ​វា យ ​ប្រ ហា រ ​ជា​ច្រើន​លើ​កង​កម្លាំង​របប​នេះ រួម​ទាំង​ការ​វាយ​ប្រហារ​ដោយ​ កាំ ភ្លើ ង ​លើ​រថភ្លើង​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ក្នុង​ខែ​សីហា​ដែល​បាន​ស ម្លា ប់ ​ប៉ូលិស​ប្រាំ​នាក់​។


ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សមាជិកគ្រួសារនៃបុរសទាំងពីរនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារ Insein ទីក្រុងរ៉ង់ហ្គូន បន្ទាប់ពីព័ត៌មាននៃ កា រ ប្រ ហា រ ជី វិ ត ត្រូវបានផ្សព្វផ្សាយក្នុងក្តីសង្ឃឹមនៃការយក សា ក ស ព របស់ពួកគេមកវិញ។ បុរសពីរនាក់ផ្សេងទៀតត្រូវបាន កា ត់ ទោ ស ប្រហារជីវិតពីបទ ស ម្លា ប់ ស្ត្រី ម្នាក់ដែលពួកគេចោទប្រកាន់ថាជាអ្នកផ្តល់ព័ត៌មាន ស ម្រា ប់ រ ប ប យោ ធា នៅទីក្រុងរ៉ង់ហ្គូន។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​និយាយ​ថា ការ ​ ប្រ ហា  រ ​ជីវិត​នេះ​គឺ​ជា « អំ ពើ​ ឃោ រ ឃៅ​បំផុត»។អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា នេះជាការ "ការកើនឡើងដ៏ ឃោ រ ឃៅ ក្នុង កា រ គា ប ស ង្ក ត់ រដ្ឋ របស់ពួកយោធា " និងមានមនុស្សប្រហែលជា 100 នាក់ផ្សេងទៀតកំពុងកំពុងធ្វើការ ឃុំ ឃាំ ង សម្រាប់ធ្វើការ កា ត់ ទោ សនៅក្នុង តុ លា កា រ យោ ធា។


អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការសម្រេចចិត្តរបស់របបយោធា ដោយបានហៅវាថាជា "កា រ រំ  លោ ភ យ៉ា ង ធ្ង ន់ ធ្ង រ ចំពោះសិទ្ធិរស់រានមានជីវិត សេរីភាព និងសន្តិសុខរបស់មនុស្ស"។

អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា ប្រសិនបើការ ប្រ ហា រ  ជី វិ តនៅតែបន្ត  ជាលើកដំបូងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ 1988 គេអាចធ្វើការសម្គាល់ការការ ប្រ ហា រ ជី វិ ត នោះគឺដោយការ ចា ប់ ព្យូ រ ក ។ 


អ្នកជំនាញ​មី​យ៉ាន់​ម៉ា លោក Richard Horsey នៃ​ក្រុម​វិបត្តិ​អន្តរជាតិ (ICG) បាន​និយាយ​នៅលើ Twitter ថា ការ ​ប្រ ហា រ ជី វិ ត ​នេះ​គឺជា «​ទង្វើ​ដ៏​ហួសចិត្ត និង​មួយ​ដែល​នឹង​បង្កើត​ឲ្យ​មាន​ភាព​តក់ស្លុត​ផ្នែក​នយោបាយ​ឥឡូវនេះ និង​រយៈពេល​ដ៏​យូរ​ខាងមុខ​»​។

យោធារបស់ប្រទេសនេះបានចោទប្រកាន់ការ ក្លែ ង ប ន្លំ អ្នកបោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតក្នុងឆ្នាំ 2020 ដែលគណបក្សអ្នកស្រីអ៉ឺង សានស៊ូជី (NLD) បានឈ្នះភ្លូកទឹកភ្លូកដី - ជាហេតុផលសម្រាប់ រ ដ្ឋ ប្រ ហា រ របស់ខ្លួនកាលពីថ្ងៃទី 1 ខែកុម្ភៈឆ្នាំមុន។

លោកស្រី ស៊ូជី ត្រូវបានឃុំខ្លួនតាំងពីពេលនោះមក ហើយប្រឈមមុខនឹងការចោទប្រកាន់ជាច្រើននៅក្នុងតុលាការ រ ប ប យោ ធា ដែលអាចឃើញលោកស្រីប្រឈមមុខនឹងការកាត់ទោស ដា ក់ ព ន្ធ នា គា រ លើសពី ១៥០ ឆ្នាំ។


ប្រភព៖ បាងកកបុស្ដិ៍