ពិធីការិនីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ចាន់ កែវនិមល បានធ្វើដំណើរទៅកាន់ទៅលំហែរកាយនៅក្រៅប្រទេសជាមួយស្វាមី និងកូនស្រី ខណៈកំពុងតែពពោះកូននៅក្នុងផ្ទៃជាង៤ខែហើយ ។ ពិធីការិនី អ្នកនាង ចាន់ កែវនិមល កាន់តែមានសុភមង្គល ពេលមានមនុស្សជុំវិញខ្លួន យកចិត្តទុកដាក់ និង មើលថែបានល្អបែបនេះ។



ជាក់ស្តែងកាលពីពេលប៉ុន្មានថ្ងៃមុន អ្នកនាង ចាន់ កែវនិមល បានបង្ហោះរូបភាព ប៉ុន្មានសន្លឹកលើបណ្តាញសង្គមរបស់ខ្លួន ខណៈមានបងប្អូន ស្វាមី និងកូន ផ្តល់ភាពកក់ក្តៅ និងស្នាមញញឹម ដែលមានប្រាក់ហើយក៏ទិញមិនបាន ជូនដល់អ្នកនាង យ៉ាងសប្បាយរីករាយ។



អ្នកនាង ចាន់ កែវនិមល បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "ជាតិនេះមិនមែនសំណាងដែលកើតមកលើគំនរទ្រព្យហូរហៀរទេ តែអ្វីដែលសំណាងបំផុតនោះគឺមានគ្រួសារពោរពេញដោយក្តីស្រលាញ់ដ៏មហិមា"។ អ្នកនាង បានបន្ថែមទៀតថា "4យប់5ថ្ងៃនៅTexasពោរពេញដោយក្តីស្រលាញ់ នេះជាក្តីសុខដែលមិនអាចយកលុយទៅទិញបាន អរគុណអ៉ំប្រុសអ៉ំស្រី ហ៊ៅ សុខច័ន្ទថា បងប្រុសបងស្រី Ra Chea Natalie Chea ប្អូនអូនSodalyna An សម្រាប់ការទទួលស្វាគមន៍ដ៏កក់ក្តៅមួយនេះ"៕
































































