នៅក្នុងពិធីភ្ជាប់ពាក្យ របស់ Youtuber ដ៏ល្បីឈ្មោះ ហេង សុខវិសាល និង ជា ស្រីនា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ នេះ ពិតជាបានរៀបចំឡើងយ៉ាងអធិកអធម យ៉ាងខ្លាំង ដោយមានភ្ញៀវកិត្តិយស និង តារាចម្រៀងល្បីៗជាច្រើនរូប បានអញ្ជើញចូលរួមក្នុងទឹកមុខស្រស់ញញឹម គ្រប់គ្នា។
នៅក្នុងកម្មវីធីភ្ជាប់ពាក្យ របស់លោក ហេង សុខវិសាល និង កញ្ញា ជា ស្រីនា បានចូលរួម អ្នកនាង ឱក សុគន្ធកញ្ញា, អ្នកនាង សុគន្ធ និសា, អ្នកនាង កែវ ចាន់និមល, អ្នកនាង ពេជ្រ សោភា, លោក ជី ដេវីត, កញ្ញា រ៉េត ស៊ូហ្សាណា និងមានតារាជាច្រើនទៀតបានចូលរួម។
ដោយឡែកបើងាកមកមើល ពីរូបសម្រស់ដ៏ស្រស់ស្អាត របស់តារាចម្រៀងវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា វិញ ពិតជាស្រស់ស្អាតខ្លាំងណាស់ នៅក្នុងឈុតពណ៌ផ្កាឈូក ទឹកមុខស្រស់ញញឹម ពិសេស ពេលបានជួបជុំរៀមច្បងចូលរួមក្នុងកម្មវិធី ភ្ជាប់ពាក្យ របស់អាយដលទាំងពីរនាក់។ ស្ថិតនៅក្នុងសំលៀកបំពាក់យ៉ាងស្រស់នេះ កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហោះសារថា "កូនក្រមុំកូនកំលោះ កំពង់រវល់ ចឹងមានតែថត Post ខ្លួនឯងសិន anyway congratulations to lovely couple SreyNea Nea Heng Vis"។
គ្រាន់តែបានឃើញពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់តារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា ភ្លាមក៏មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍ថា "ស្រស់ស្អាតណាស់បង, កាលដល់វេនidol, ស្អាតណាស់ហ្សាណា, ថ្ងៃណាវេនបងZana, ឆ្នាំនេះចែនាឆ្នាំក្រោយចែណា, ពេលណាវេនអាយដល៕