តារាចម្រៀងប្រុសមកពីខេត្តកំពង់ធំ លោក នី រតនា បានចាប់ដៃនារីដ៏ស្រស់ស្អាត ហេង សុវណ្ណភក្តិណា ក្រោយពីពួកគេបានផ្ទឹមតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ដែលពិធីអាពាហ៍ពិពាហ៍នេះ បានរៀបចំឡើងនៅមជ្ឈមណ្ឌល The Premier Centre Sen Sok រាជធានីភ្នំពេញ ដោយមានតារារួមអាជីព ជាច្រើន បានអញ្ជើញចូលរួម និងអបអរសាទរ ។




ក្រោយពេលរៀបការហើយ គេសង្កេតឃើញថា តារាចម្រៀងប្រុសលោក នី រតនា បានចំណងដៃកូនស្រីដ៏គួរឲ្យក្នាញ់ម្នាក់ នោះគឺអូន នីវណ្ណ មែលឡានី ដែលជាតំណ ក់ឈា ម របស់អ្នកទាំងពីរនាក់ ។ ជាទូទៅ គេសង្កេតឃើញថា លោក នី រតនា និង ភរិយា តែងតែ បង្ហាញពីភាពផ្អែមល្ហែមជាញឹកញាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុក។
បើងាកទៅមើលពីរូបសម្រស់ភរិយា របស់លោក នី រតនា វិញ ពិតជាស្រស់ស្អាត មិនធម្មតាឡើង សាច់សខ្ចី មុខភ្លឺថ្លា ថែមទាំង មានស្បែកសម៉ត់រលោង មិនចាញ់ក្រមុំឡើយ ។ សព្វថ្ងៃនេះ អ្នកនាង ហេង សុវណ្ណភក្តិណា ពិតជាមានក្តីសុខ សប្បាយចិត្ត ពេលមានស្វាមីល្អ និង កូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។
ជីវិតស្នេហា និង គ្រួសារសុទ្ធតែល្អ ទើបធ្វើឲ្យ អ្នកនាង ហេង សុវណ្ណភក្តិណា មានក្តីសុខ សុភមង្គល និងកក់ក្តៅនៅក្នុងជីវិត ។ ជាញឹមញាប់អ្នកនាង តែងតែបង្ហោះរូបភាពលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន រហូតមកដល់ពេលនេះ កាន់តែធ្វើឲ្យមនុស្សស្រីម្នាក់នេះ មានអារម្មណ៍ ជីវិតគ្រួសារពិតប្រាកដ ពិតជាភាពកក់ក្តៅណាស់។




































