បងប្អូនប្រាកដជាបានស្គាល់ បេក្ខភាព Cambodian Idol ទាំងបួនរូបមួយមកហើយ ដែលបច្ចុប្បន្ននេះ កេរ្តិ៍ឈ្មោះរបស់អ្នកទាំងបួន នាក់ពិតជាល្បីរន្ធឺ ព្រោះតែទឹកដមសំលេង និង ភាពរួសរាយ អត្តចរិកល្អ ចេះស្គាល់ចាស់ទុំ មាន ចេះនិយាយបែបកំប្លុកកំប្លែកថែមទៀតផង។



បើងាកមកមើលពីតារាចម្រៀងពីរូប ដែលបងប្អូនស្គាល់យ៉ាងច្បាស់ថា កំលោះតូច លីម តិចម៉េង គឺជាម្ចាស់នៅរដូវកាលទី៤នេះ ហើយក៏ទទួលបានការស្រឡាញ់ គាំទ្រ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយការបោះឆ្នោ ត ឲ្យរូបលោកក្លាយជាម្ចាស់ពានផងដែរ ។ មកដល់ពេលនេះ កំលោះតូច លីម តិចម៉េង កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ។
តាំងពីប្រឡង Cambodian Idol បានបញ្ចប់ កំលោះតូច លីម តិចម៉េង ត្រូវបានម្ចាស់កម្មវិធីជាច្រើនអញ្ជើញទៅច្រៀង មិនតាមបណ្តាខេត្ត និង ក្នុងរាជធានីភ្នំពេញ លីម តិចម៉េង សឹងតែគ្មានពេលសម្រាក ព្រោះ តែក្តីស្រឡាញ់ និង ពេញចិត្ត ចំពោះម្ចាស់ពានរូបនេះយ៉ាងខ្លាំង។
ដោយឡែកកាលពីយប់មិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ កំលោះតូច លីម តិចម៉េង បានបង្ហោះរូបភាពពីរសន្លឹក លើបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្រ ពិតជាទប់មិនសរសើរមិនបាន ព្រោះតាំងពីដើមមក លីម តិចម៉េង លេងស្ទាយ៍សក់ ទំលាក់បាំងមុខ តែម្តងនេះ លើកឡើងលើ ពិតជាធ្វើឲ្យសម្រស់របស់កំលោះតូច រូបនេះ លេចធ្លោជាខ្លាំង រហូតហ្វេន ទប់ចិត្តមិនបានចូលខមិនសរសើរព្រាតថា សង្ហាណាស់។
តោះទៅចាប់អារម្មណ៍កំលោះពេញនិយម ថុល សុភិទិវិញម្តង មិនធម្មតាដែរ ដោយកាលពីពេលថ្មីៗនេះ លោកបានបង្ហោះរូបលើបណ្តាញសង្គមហ្វេសប៊ុក ដូចគ្នា ហើយទទួលបានការចាប់អារម្មណ៍ មិនធម្មតា ដោយមើលទៅ ថុល សុភិទិ ពិតជា Cute យ៉ាងខ្លាំង ជាមួយនឹងម៉ូតសក់ថ្មី ញញឹមស្រស់ ធ្វើឲ្យនារីៗ ជាច្រើនឈ្លក់វង្វេងមិនតិចទេ។































