ប្រិយមិត្តមិនតិចនាក់ទេ ពិតជាធ្លាប់បានស្គាល់តារារៀមច្បង លោក ឈឿន ឧត្តម ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះ កាលពីជាង១០ឆ្នាំមុន មានអ្នកគាំទ្រយ៉ាងច្រើនកុះករ តាមរយៈបទចម្រៀងពីរោះៗ រណ្តំចិត្ត ពិសេស គឺត្រូវចិត្តយុវវ័យតែម្តង ដោយសារតែ សំលេងដ៏ក្រអួនក្រអៅ ផ្អែមស្រទន់របស់លោក ឈឿន ឧត្តម ។



មកទល់នឹងពេលនេះ តារាចម្រៀង ឈឿន ឧត្តម ហាក់បា ត់មុខឈឹងពីវិស័យសិល្បៈ ធ្វើឲ្យអ្នកគាំទ្រ ពិតជានឹករលឹកចំពោះរូបលោកជាខ្លាំង ។ បទចម្រៀងដែលលោក ឈឿន ឧត្តម បានទទួលការគាំទ្រពីសំណាក់ មហាជន យ៉ាងច្រើនកុះករនោះ មានបទ "«ខ្លាចរកាដែក» «រនោចខែប្រាំង» «អត់មានគូប្រៀប» «ឱបស្រមោល» និង មានជាច្រើនទៀត ជាដើម ។
យ៉ាងណាមិញ កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ កំលោះសង្ហា ដួង វីរៈសិទ្ធ បានបង្ហោះរូបភាពមួយសន្លឹក លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រ ពិតជាការភ្ញាក់ផ្អើលជាខ្លាំង ពេលដែលបានឃើញរូបភាពនោះ។
តារាចម្រៀងប្រុសស្រស់សង្ហារូបនេះ បានបង្ហោះសារថា "មុនច្រៀងបទ(ចាញ់ស្នេហ៍អូន) ធ្លាប់បានពិភាក្សាជាមួយរៀមច្បង (ឈឿន ឧត្ដម) តាមទូរស័ព្ទ ថ្ងៃនេះបានជួបផ្ទាល់បងពិតជាគួរអោយគោរពណាស់! ហេីយនៅក្រៅសង្ហាទៀត!ដេីម ឆ្នាំ2023 នេះ ខ្ញុំនឹងសម្រួលតន្ត្រី ជូនបងមួយបទទុកជាអនុស្សាវរីយ៍ ..."។
គ្រាន់តែបានឃើញភ្លាមក៏មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍ថា "ធ្វើបាន ល្អ ណាស់ ក្មួយ ប្រុស ដែលចេះគោរពអ្នកម្ចាស់ដើមក្មួយឈឿន ឧត្ដមដូរច្រើនក្មួយឧត្ដមតែនៅក្មេងដ៏ដែលស្រឡាញ់នឹង គាំទ្រ ជា និច្ច ក្មួយ ទាំងពីរ, ចាំមិនភ្លេចកាល២០០៤ ច្រៀងបទ «រនោចខែប្រាំង» បានពិន្ទុពេញហើយបានលុយពីគ្រូទៀត, សំនៀងផ្អែមណាស់អាយដលទាំង២នាក់, Coveបទ(ទូរស័ព្ទអ្នកណា)ផងidol, កាលនៅតូចបទគាត់មិនដែលរំលងមួយបទទេ, ស្រឡាញ់បទនឹងហើយរឹតតែស្រឡាញ់អ្នកCoverបទនឹងMy Idol, សិល្បៈ ខុ សវ័យ តែមានភាព ល្បីល្បាញ រីករាយ រម្យទម និង ចរឹករឹករាយពេញ ដោយ ការរាប់អាន និងមិនអំ នួ ត អួ តអា ង សសើរ គាប់ ។


















