លោក ឯម រាម ដែរជាបណ្ឌិតច្នៃម៉ូត ដ៏ចំណានម្នាក់ ឃើញថាប៉ុន្មានថ្ងៃចុងក្រោយមកនេះទទួលបានបានរិះគន់យ៉ាងខ្លាំង ទៅការតុបតែងខ្លួនរបស់លោក នៅក្នុងកម្មវិធី Pleng Music Award 2023។


យ៉ាងណាមិញឃើញថាឈុតរបស់លោក ឯម រាម មួយឈុតនេះធ្វើឲ្យផ្ទុះការជជែកវែកញ៉ែកគ្នា ឡើងកក្រើកពេញបណ្តាញសង្គម រហូតមានថ្នាក់ដឹកមួយចំនួន បានចេញមកបង្ហាញមតិផ្ទុយៗគ្នាថែមទៀតផង ។
បន្ទាប់ពីឃើញមានមហាជនជាច្រើនបានបង្ហាញមតិរិះគន់លោក ភ្លូកទឹកភ្លូកដី ដូចទឹកបាក់ទំនប់នេះ ស្រាប់តែលោក ឯម រាម បានបង្ហោះដ៏គួរឲ្យកំសត់មួយដូច្នេះថា ៖ ខ្ញុំនៅតែឆ្ងល់ហេតុអ្វីតាមព្យាបាទអ្នកដែរគាំទ្ររ និងការពារខ្ញុំ នេះសបញ្ជាក់ថាមិនមែនរិះគន់ក្នុងនៃស្ថានាទេ គឺក្នុងនៃគំគួន និងញួសញុង ថាមិនត្រូវខ្ញុំអាចបាក់ទឹកចិត្ត ហើយគិតខ្លី ព្រោះការអត់ធ្មត់ និងភាពរឹងមាំរបស់ខ្ញុំគឺមានកំរិត ថាមិនត្រូខ្ញុំអាចគិតខ្លីហើយសូមផ្តាំបងប្អូនថា បើខ្ញុំយ៉ាងណាគឺពួកគាត់នេះហើយ និងសូមអោយមានច្បាប់ ចំពោះអ្នកដែលរិះគន់តាមអារម្មណ៏ ដោយគ្មានការសឹក្សាពិចារណា


ជាក់ស្តែងបន្ទាប់ពីបានឃើញលោក ឯម រាម បង្ហោះសារខាងលើនេះហើយ ស្រាប់តែ នៅមុននេះបន្តិច លោកជំទាវ ហ៊ុន សុីណាត បានចេញមកបង្ហោះសារ និយាយចំៗបែបនេះ ទៅកាន់ លោក ឯម រាម ថា ៖ អុញ!បងប្អូនកូនក្មួយជួយមើលស្ដេចម៉ូតប្ដឹងទុកហើយថាបើគាត់គិតខ្លីសូមផ្ដាំបងប្អូនថាគឺពួកអ្នករិះគន់គាត់នេះហើយឲ្យច្បាប់ចាត់ការអ្នកទាំងនេះ ។
សូមប្រាប់ទៅលោក EM Riem ផងថាមួយប្រទេសគេបានរិះគន់លោកអញ្ចឹងច្បាប់ចាប់មួយប្រទេសទៅលើកលេងតែបុគ្គលគាំទ្រលោកចេញ។
ម្យ៉ាងទៀតមតិណាខ្លះដែលថាបុគ្គល ឯមរៀ ម ជា អ្នកច្នៃមូតធ្វេីឲ្យបរទេសស្គាល់ខ្មែរ? បេីពិតជាអ៊ីចឹងមែន ក្រុមមនុស្សតែស្ករអស់នោះដូចជាប្រឹងលេីកជេីង យ៉ាងព្រហ៊េីនពេកហេីយ រហូតដល់ភ្លេចមេីលពីតម្លៃនៃ មរតក វប្បធម៌ ដ៏ល្អផូរផង់ របស់ដូនតា ដែលមានអង្គរវត្តជាប្រធាន ដែលជាដេីមចម ដេីរតួនាទីយ៉ាងសំខាន់ លេីឆាកអន្តរជាតិ រហូតបរទេសភ្លូកទឹកភ្លូកដី បានជិះយន្តហោះ មកជាន់ដីខ្មែរ ព្រោះតែអង្គរវត្ត ព្រោះតែខ្មែរមាន មរតក វប្បធម៌ ដ៏អស្ចារ្យ ដែលពិភពលោកគ្មាន។
កុំព្រោះតែភាពត្រេកត្រអាលរ វេីរវាយ តាម អារម្មណ៍ ចរិតសន្ដានមួយជ្រុងរបស់ខ្លួនឯង បែរជាច្នៃម៉ូតឡប់ឡែមក បំពុលសង្គមខ្មែរ ជាបុគ្គល សាធារណៈ ត្រូវដេីរតួជាអ្នកផ្សព្វផ្សាយដែលមានគុណភាព ផ្សាយអ្វីដែលខ្មែរមានពិតប្រាកដ កុំផ្សាយអ្វីដែលចម្លងពីវប្បធម៌គេ មកអួតថាជា មោទនភាព របស់ខ្មែរនោះ។ បើបងប្អូនគាំទ្រស្ដេចម៉ូតមេត្តាគិតតាមតែចិត្តអ្នកចុះ ។