ក្រោយពីមានការចុះផ្សាយពីការកាត់ការចោល របស់ឪពុកខ្លួន ស្រាប់តែតារាចម្រៀង សំ សុវណ្ណារ៉ាក់ចេញមុខបកស្រាយថា
Sophea
-

នៅក្នុងនោះផងដែរក្រោយពីមានការបង្ហោះសារអំពីឪពុករបស់លោក សំ សុវណ្ណារ៉ាក់  ចំពោះការការកាត់កាលកូនរបស់ខ្លួនចោល  ដោយបានធ្វើការបង្ហោះថា ខ្ញុំបាទ សំ សំអុល សូមប្រកាសកាត់កាល់ ជាសាធារណ:ថាកូនម្នាក់នេះ ចាប់ពីពេលនេះតទៅ ហើយក៏ឈប់ទទួលស្គាល់ជា កូនផង ដោយសារតែកូននេះមិនស្ដាប់បង្គាប់ម៉ែឪ ជេ រ ប្រ  មា ថ  ម៉ៃឪ បើថ្ងៃក្រោយកូននេះមានរឿងអី ទៅប្រព្រឹត្ដខុសច្បាប់ខ្ញុំជាអាណាព្យាបាល មិនទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ ថ្ងៃ 22/03/2023។

ដោយនៅក្នុងនោះឪពុករបស់លោកសំ សុវណ្ណារ៉ាក់ក៏បានបន្ថែមថា សូមឱ្យក្រុមគ្រួសារដែលជាសាច់ញាតិនៅខាងស្រុកឈូក កំពតឈប់ទទួលស្គាល់ថាជាកូនចៅតទៅទៀត វាមិនមែនជាត្រកូលសំ ទៀតឡើយ 22/03/2023។

យ៉ាងណាមិញក្រោយការលេចធ្លាយនៃការកាត់កាលលោកចោលពីសំណាក់ឪពុកដូច្នេះ ពេលនេះលោក សំ សុវណ្ណារ៉ាក់បានចេញមុខមកធ្វើការបកស្រាយថា៖  

ជម្រាបសួរបងប្អូនអ៊ុំពូមីងយាយតាហ្វេនៗជាទីគោរពស្រលាញ់ បងប្អូនមួយចំនួនប្រហែលជាបានទទួលជ្រាបនឹងបានឃើញ

នូវពត៌មានដែលបានចុះផ្សាយថាខ្ញុំជាកូនអកត្តញ្ញូ ជេដៀលប្រមាថដល់ឪពុកម្តាយ ខ្ញុំបាទសំ សុវណ្ណារ៉ាក់ សូមបដិសេដទាំងស្រុង

ចំពោះពត៌មានទាំងអស់ដែលបានចុះផ្សាយ គឺផ្ទុយពីការពិតទាំងស្រុងហើយខ្ញុំបាទក៏សូមបញ្ចប់ត្រឹមនេះដោយមិនវែកញែករកហេតុផលបង្ហាញការខុសរឺត្រូវអ្វីទ្បើយ ខ្ញុំសូមរក្សាសិទ្ធផ្ទៃក្នុង រឿងគ្រួសារ ។

គ្រប់បញ្ហាដែលកើតទ្បើងនៅលើលោកនេះ បងប្អូនអើយគឺត្រូវតែមានហេតុនឹងផល មានភ្លើងមានផ្សែង ដូច្នេះសូមបងប្អូនទទួលជ្រាបដោយក្តីគោរពពីខ្ញុំ សំ សុវណ្ណារ៉ាក់ នឹងសូមអង្វរដល់បងប្អូនមួយចំនួនមុននឹងខមិនស៊ែរបញ្ចេញមតិ សូមមានការត្រិះរិះពិចារណាអោយបានត្រូវនឹងយល់ច្បាស់ពីបញ្ហាជាចុងក្រោយខ្ញុំសូមជូនពរបងប្អូនអ៊ុំពូមីងយាយតាហ្វេនៗជាទីស្រលាញ់របស់ខ្ញុំជួបតែសេចក្តីសុខ រកទទួលទានមានបាន សុខភាពល្អសំណាងល្អ គ្រប់ៗគ្នា ពីខ្ញុំ សំ សុវណ្ណារ៉ាក់ ( be strong  ខ្ញុំអាចទ្រាំបានព្រោះទ្រាំនឹងបញ្ហាគ្រប់យ៉ាងបានជិតពាក់កណ្តាលជីវិតទៅហើយទ្រាំទៀតក៏មិនអី )