សោកស្ដាយ! សត្វដំរីព្រៃញីមួយក្បាលសង្ស័យឈឺពោះកើតកូន ក៏រអិលជើងធ្លាក់ចម្រាំងភ្នំ ងា​ ប់
Sophea
-

ពិតជាសោកស្ដាយខ្លាំងណាស់  សត្វដំរីព្រៃញីមួយក្បាលសង្ស័យឈឺពោះកើតកូន ក៏រអិលជើងធ្លាក់ចម្រាំងភ្នំ ងា​ ប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមចុងរ៉ាង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

បើយោងតាមមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានធ្វើការរាយការណ៍ថា សាកសពដំរីព្រៃញី១ក្បាលត្រូវបានប្រទះឃើញ ស្លា ប់ នៅចម្រាំងភ្នំថ្មមួយកន្លែងត្រង់ចំណុចក្រុមចុងរ៉ាង ភូមិ ពូហ្យាម ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ សត្វដំរីព្រៃញីមួយក្បាលសង្ស័យ រអិលជើងធ្លាក់ចម្រាំងភ្នំ ងា ប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមចុងរ៉ាង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីពលរដ្ឋប្រទះ ស ព សត្វដំរីហើយរាយការណ៍ដល់សមត្ថកិច្ចជំនាញ ក៏ចុះទៅដល់កន្លែងកើតហេតុ រួមមានកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង សការជាមួយកម្លាំងបរិស្ថានស្នាក់រងរកាថ្មី និងក្រុមការងារអង្គការ WCS រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្រុមការងារបានចុះដល់ទីតាំងជាក់ស្តែង បានឃើញសាកសពសត្វដំរីព្រៃញី ងា ប់ជាប់អូរ ដែលមានភិនភាគ ហើមស្អុយ ស្ថានភាពសណ្ឋានដីច្រាំងថ្មចោតខ្លាំង ពេលដល់ទីតាំងកើតហេតុ ក្រុមការងារ បានធ្វើការវាស់វែងសត្វដំរី បណ្តោយ៤.២ម៉ែត្រ, កម្ពស់២.៣ម៉ែត្រ, ទំហំជើងមុខ០.៧២ម៉ែត្រ និងជើងក្រោយ០.៥៨ម៉ែត្រ។

ក្រោយពីក្រុមការងារមន្ទីរបរិស្ថានបានពិនិត្យ និងធ្វើការកោសល្យវិច្ឆ័យ ជាមួយក្រុមការងារមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងក្រុមពសុពេទ្យរបស់អង្គការ WCS ,WWF បានពិនិត្យឃើញថា ដំរីបានស្លាប់នោះ មិនមានកូននៅក្នុងពោះឡើយ។ ប្រភពមន្ទីរបរិស្ថានខេត្ត។

ប្រភព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី