កាលពីសប្តាហ៍មុន នាយកប្រតិបត្តិ TikTok លោក Shou Chew បានផ្តល់សក្ខីកម្មនៅចំពោះមុខសមាជិកសភាថា TikTok មិនដែលបានទទួលសំណើពីរដ្ឋាភិបាលចិនក្នុងការប្រគល់ទិន្នន័យលើអ្នកប្រើប្រាស់អាមេរិកឡើយ ហើយថាក្រុមហ៊ុននឹងមិនអនុវត្តតាមនោះទេ។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែប្រុងប្រយ័ត្នចំពោះការគំរាមកំហែងសន្តិសុខជាតិដែលកម្មវិធីគ្រប់គ្រងដោយចិនបង្កឡើង។
យ៉ាងណាមិញ ខណះច្បាប់នៃការរឹតបន្ដឹងកម្មវិធីនិងហាមឃាត់កម្មវិធី Tik TOK បាននឹងកំពុងត្រូវបានសហរដ្ឋអាមេរិកកំពុងធ្វើការចាត់ការជាបណ្ដើរៗមកហើយ ។ ដោយនៅក្នុងនោះ អ្នកប្រើប្រាស់ Tik TOK និងទទួលបាននូវការភ្ញាក់ផ្អើលដែលមិនធ្លាប់មាននៅក្នុងទឹកដីនៃសហរដ្ឋអាមេរិក ក្នុងការប្រើ vpn ដើម្បីលួចបើកដំណើរកម្មវិធីមួយនោះ នេះប្រសិនជាច្បាប់នៃការហាមឃាត់កម្មវិធីTik TOK ត្រូវបានហាមឃាត់ពិតមែន ដែលកំពុងពិនិត្យដោយសភាអាមេរិក។
ដោយការរឹតបន្ដឹងនោះអាចនឹងមានភាពលំបាកទៅដល់អ្នកដែលចង់ប្រើប្រាស់កម្មវិធី Tik TOK នៅក្នុងទឹកដីសហរដ្ឋអាមេរិក ។ ច្បាប់នៃការហាមឃាត់មួយនេះគឺដើម្បីកំណត់ពីអត្ដសញ្ញាណ និងកាត់បន្ថយហានិភ័យ សន្ដិសុខជាតិដែលទាក់ទងនឹងបច្ចេកវិទ្យា ដែលភ្ជាប់ទៅនឹងប្រទេសអរិភាព ។ ដោយនៅក្នុងនោះដែរ អ្នកប្រើប្រាស់ Tik TOK នៅអាមេរិកអាចនឹងជាប់ ទោ.ស ២០ឆ្នាំ និងពិន័យ១លានដុល្លា ប្រសិនហ៊ានប្រើ VPN ចូលដំណើរការ Tik TOK។
ប្រភព៖ newsweek