យោងតាមការធ្វើសន្និសីទសារព័ត៌មានរបស់ Coat guard សហរដ្ឋអាមេរិក យានរុករក ROV បានប្រទះឃើញបំណែកកន្ទុយនាវាមុជទឹកtitan នៅចម្ងាយប្រមាណ៥០០ម៉ែត្រ ពីក្បាលកប៉ាល់ Titanic ដែលលិចកាលពី១១១ឆ្នាំមុន។ ក្រៅពីនេះមានបំណែកផ្សេងៗទៀតដូចជា pressure chamber hall (បន្ទប់រក្សាសម្ពាធខាងក្រៅ) ព្រមទាំង បំណែកនៃយានជាច្រើនទៀតនៅខ្ចាត់ខ្ចាយ ដោយយានរុករកROVនឹងរុករក ព្រមទាំងនាំយកបំណែកចេញមកនៅថ្ងៃស្អែកជាបន្តទៀត ដើម្បីធ្វើផែនទីវិភាគ។ បច្ចុប្បន្នមិនទាន់អាចកំំណត់ថា នាវាមុជទឹកផ្ទុះនៅពេលណាទេ តែដោយការខ្ចាត់ខ្ចាត់ខ្ចាយជាច្រើនបំណែក សន្និដ្ឋានថាយានកើតការផ្ទុះយ៉ាងខ្លាំង (catastrophic implosion : ផ្ទុះដោយសម្ពាធមកពីគ្រប់ទិសទីរុញគៀបអោយផ្ទុះ ដោយយានមិនអាចទ្រទ្រង់នឹងសម្ពាធដ៏មហិមាបាន)។ ចំណែករឿង រុករកនិងស្រង់សាកសព អាចត្រូវពិភាក្សាជាមួយក្រុមគ្រួសារ ព្រោះស្ថានភាពក្រោមបាតសមុទ្រមានភាពលំបាកជាខ្លាំង អាចនឹងមិនមានការរុករកស្រង់ទេ។
អ្នកដែលស្ថិតនៅក្នុងនាវានោះមាន៖
ទី១- លោកហាមីស ហាតឌីង (Hamish Harding) សេដ្ឋីមានប្រាក់រាប់ពាន់លានដុល្លារជនជាតិអង់គ្លេស
ទី២- លោកសាហ្សាដា ដាវូត (Shahzada Dawood) ជាអ្នកជំនួញជនជាតិប៉ាគីស្ថាន រួមជាមួយកូនប្រុសអាយុ១៩ឆ្នាំ
ទី៣- លោកប៉ូល ហង់រី ណាហ្សូឡេ (Paul-Henri Nargeolet) ជាអ្នកជំនាញខាងមុជទឹកជនជាតិបារាំង
ទី៤- លោកស្តុកតុន រ៉ាស់ (Stockton Rush) ជានាយកប្រតិបត្តិក្រុមហ៊ុនអូសេនហ្គេត (OceanGate) ដែលជាម្ចាស់នាវាទីតានផ្ទាល់តែម្ដង រួមទាំងមនុស្ស២នាក់ទៀត៕