ភ្លៀងធ្លាក់ខ្លាំង បណ្តាលអោយបាត់បង់ជីវិត និងបាត់ខ្លួនជាច្រើននាក់ នៅចិន
Sokli
-

ប្រទេសចិន ៖ តាមរយះសារព័ត៌មានរដ្ឋចិនរាយការណ៍នាថ្ងៃទី៣០ ខែសីហា ថា មានមនុស្សយ៉ាងតិច ៤នាក់បានបាត់បង់ជីវិត និងច្រើនសិបនាក់ទៀតបានបាត់ខ្លួនបន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង នៅភាគនិរតីចិនកាលពីសប្ដាហ៍មុន ។

កាលពីថ្ងៃ៣០ ខែសីហា ទូរទស្សន៍រដ្ឋចិន CCTV រៀបរាប់ថា ព្យុះនានាបានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ធំ ដែលជន់លិចភ្លាមៗជាពិសេសទីតាំងរោងចក្រដែកថែបមួយកន្លែងមានមនុស្សធ្វើការជាង២០០នាក់ ។

កាលពីថ្ងៃទី២១ សីហាកន្លងមកនេះ មានភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងជីនយ៉ាង ជាទីក្រុងតំបន់ភ្នំមួយនៃខេត្តសុីឈួន តែតុល្យការនៃការខូចខាតមិនត្រូវបានផ្សាយឲ្យដឹងនៅឡើយ ។ ប្រធានាធិបតីចិនលោកសុី ជីនពីង បានចេញបញ្ជាដល់អាជ្ញាធរឲ្យធ្វើអ្វីគ្រប់យ៉ាងតាមរុករកអ្នកបាត់ខ្លួន ។