BENOVA Global បានតែងតាំងកំពូលតារាថៃ Mai Davika Hoorne ជាទូតសុឆន្ទៈនិង ប្រកាសអំពីផែនការពង្រីកទីផ្សារនៅកម្ពុជា
សីហា
-

យុទ្ធសាស្ត្រទីផ្សារមានគោលបំណងធ្វើឱ្យ BENOVA ក្លាយជាម៉ាកយីហោសុខភាព និងសម្រស់ពិភពលោកក្រុមហ៊ុន BENOVA Global ជាក្រុមហ៊ុនផលិតផលិតផលសុខភាព និងសម្រស់ឈានមុខគេរបស់ប្រទេសថៃ បានប្រកាសពីផែនការដើម្បីឈានចូលទីផ្សារប្រទេសកម្ពុជា ដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈយុទ្ធនាការបង្កើនភាពល្បីល្បាញរបស់ម៉ាកយីហោ និងការផ្សព្វផ្សាយ។ 

ជាមួយនឹងកញ្ចប់ថវិកាទីផ្សារចំនួន 100 លានបាត។ ក្រុមហ៊ុននេះក៏បានដាក់គោលដៅ ដើម្បីសម្រេចប្រាក់ចំណូលលើសពីមួយពាន់លានបាតនៅឆ្នាំក្នុងឆ្នាំ2024 ។ ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃមហិច្ឆតារបស់ ក្រុមហ៊ុនBENOVA Global ដើម្បីវិវត្តន៍ខ្លួនអោយក្លាយជាម៉ាកយីហោដែលមានការទទួលស្គាល់ជាអន្តរជាតិ។

ជាមួយនឹងការដឹកនាំដោយនាយកប្រតិបត្តិគ្រុប លោកស្រី May Wassana Intasang ដែលមានបទពិសោធន៍ខ្លាំងនៅក្នុងវិស័យឧស្សាហកម្មសុខភាព និងសម្រស់ BENOVA Global បានប្រកាន់យកយុទ្ធសាស្ត្រ “Superstar Marketing” ។

កំពូលតារាទាំងពីររូបដែលមកពីប្រទេសថៃ និងកម្ពុជា កំពុងដឹកនាំយុទ្ធនាការទីផ្សារថ្មី។ កញ្ញា ស៊ីន យូប៊ីន តារាជាសម្តែងលំដាប់កំពូលរបស់កម្ពុជា ត្រូវបានតែងតាំងជាជាទូតសុឆន្ទៈ របស់ម៉ាកយីហោ “REJUVENUS by BENOVA” ហើយ កញ្ញា Mai Davikah Hoorne តារាសម្តែងប្រទេសថៃដ៏មានប្រជាប្រិយ ទទួលតួនាទីជាទូតសុឆន្ទៈ ម៉ាកយីហោ “BENUTRA by BENOVA”។

យុទ្ធសាស្ត្រទីផ្សារសំខាន់មួយទៀតដើម្បីកសាង និងជំរុញម៉ាកយីហោគឺ “យុទ្ធសាស្ត្រភាពជាដៃគូ”។ ហើយMadam Da ដែលជាម្ចាស់ម៉ាកយីហោអនឡាញដែលទទួលបានភាពជោគជ័យក្នុងការកសាង និងពង្រីកម៉ាកយីហោសុខភាព និងសម្រស់នៅក្នុងប្រទេសកម្ពុជា ក៏បានបានចូលរួមជាមួយក្រុមហ៊ុន BENOVA ជានាយកប្រតិបត្តិផងដែរ។ ទន្ទឹមនឹងនេះ លោក នេន សុធី ដែលជាគ្រូបង្វឹកអាជីវកម្មឈានមុខគេនៅកម្ពុជា ដែលមានបទពិសោធន៍ជាង 15 ឆ្នាំនៅក្នុងអាជីវកម្ម និងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយអនឡាញ បានចូលខ្លួនមកជួយបង្វឹក និងបណ្តុះបណ្តាលតំណាងផ្នែកលក់ ដើម្បីលើកកំពស់វិស័យឧស្សាហកម្មសុខភាព និងសម្រស់រនៅក្នុងប្រទេសកម្ពុជាមួយកម្រិតទៀត។

លោកស្រី Wassana បាននិយាយថា “ខ្ញុំចង់ក្លាយជាមោទនភាពរបស់ប្រទេសថៃ។ ខ្ញុំចង់ធ្វើឱ្យក្រុមហ៊ុនថៃ និងម៉ាកយីហោថៃល្បីល្បាញលើទីផ្សារពិភពលោក។ យើងនឹងចាប់ផ្តើមពង្រីកអាជីវកម្មនៅអាស៊ីអាគ្នេយ៍អោយរីកចម្រើន ដោយផ្តោតទៅលើប្រទេសកម្ពុជាជាមុន។ យើងប្តេជ្ញាក្នុងការផ្តល់ជូននូវផលិតផលសុខភាព និងសម្រស់ ដែលឆ្លើយតបទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់ប្រជាជនកម្ពុជា។ 

ដើម្បីសម្រេចបាននូវគោលដៅនេះ យើងបានខិតខំយ៉ាងយកចិត្តទុកដាក់ដើម្បីប្រមូលទិន្នន័យនៅលើទីផ្សារកម្ពុជា។ ការស្រាវជ្រាវដ៏ស៊ីជម្រៅរបស់យើងបង្ហាញថា អតិថិជនគោលដៅរបស់យើងនៅក្នុងប្រទេសកម្ពុជាពេញចិត្តចំពោះផលិតផលដែលមានគុណភាពខ្ពស់ពីប្រទេសថៃ ហើយស្វែងរកផលិតផលប្រកបដោយភាពច្នៃប្រឌិតដែលមានស្តង់ដារខ្ពស់បំផុត។ កត្តានេះហើយបានជំរុញឱ្យយើងខិតខំប្រឹងប្រែងបន្ថែមទៀត លើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ផលិតផល ដើម្បីផ្តល់អោយកាន់តែប្រសើរឡើង ដែលសាកសមនឹង របៀបរស់នៅ និងការរំពឹងទុករបស់អតិថិជន និងក្រុមគ្រួសាររបស់ពួកគេ។

លោកស្រីបានបន្ថែមថា “យើងមានគោលដៅច្បាស់លាស់ក្នុងការកសាងសហគមន៍ម៉ាកយីហោដ៏រឹងមាំ និងជំរុញការលក់។ ដើម្បីសម្រេចបាននូវគោលដៅដ៏មានមហិច្ឆតានេះ យើងនឹងផ្តោតលើការធ្វើ Content ប្រកបដោយភាពច្នៃប្រឌិត ដើម្បីលើកទឹកចិត្ត និងជម្រុញដល់ការលក់បន្ថែមទៀតតាមរយៈបណ្តាញទំនាក់ទំនងសង្គមនានា។ យើងនឹងចាប់ផ្តើមយុទ្ធនាការប្រកួតប្រជែងដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមក្នុងចំណោមអតិថិជនគោលដៅ និងកសាងសហគមន៍ម៉ាកយីហោ។ ហើយជាចុងក្រោយ យើងនឹងបង្កើតអោយមានការបញ្ចេញមតិយោបល់សំខាន់ៗរបស់អតិថិជន ឬ KOC ដែលជាអ្នកជួយជំរុញការនិយាយពីមាត់មួយទៅមាត់មួយ ហើយថែមទាំងជួយផ្សព្វផ្សាយកពីអ្នកប្រើប្រាស់ដោយផ្ទាល់ផងដែរ”។

ផ្អែកទៅលើយុទ្ធសាស្ត្រលក់ លោកស្រី Wassana បានបន្ថែមថា “យើងលក់តាមរយៈតំណាងចែកចាយ និងដៃគូសហការរបស់យើង។ តំណាងចែកចាយរបស់យើងនឹងទទួលខុសត្រូវ 60% នៃការលក់សរុប ហើយនឹងត្រូវបានជំរុញតាមរយៈការលើកទឹកចិត្ត និងសិទ្ធិទទួលបាន។ យើងធ្វើការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់តាមរយៈ Helix Smart Business Model ដែលផ្ដល់អោយតាមរយៈអ៊ីនធឺណិត បណ្តាញខាងក្រៅ និងកន្លែងផ្សេងៗទៀត ដែលជួយអោយដៃគូរសហការរបស់យើងទទួលបានប្រសិទ្ធភាពខ្ពស់បំផុត។ ការលក់រាយដែលមានចំនួន 40% នឹងផ្តោតលើយុទ្ធនាការទីផ្សារធម្មតា។ ជាមួយនឹងយុទ្ធសាស្ត្រដ៏ទូលំទូលាយទាំងអស់នេះ BENOVA នឹងសម្រេចបាននូវគោលដៅរបស់ខ្លួន។

BENUTRA by BENOVA ដែលមាន កញ្ញា ម៉ៃ ដាវីកា ជាទូតសុឆន្ទៈ នៃផលិតផលអាហារបំប៉ន។ ជាមួយនឹងគោលគំនិតដ៏ក្លាហាននៃ "Spotlighting Your Skin" ផលិតផលនេះផ្តល់ជូននូវផលិតផលអាហារបំប៉នចំនួនពីរគឺ BE COLLA C ដែលជាវីតាមីនសម្រាប់ស្បែកភ្លឺថ្លា និង BE LUNA ដែលជាវីតាមីនពណ៌ស្វាយ ដែលជួយអោយស្បែករលោង មានពន្លឺ និងភ្លឺថ្លាក្នុងរយៈពេល 14 ថ្ងៃ។

REJUVENUS by BENOVA ដែលមាន កញ្ញា ស៊ីន យូប៊ីនជា ជាទូតសុឆន្ទៈ នៃផលិតផលថែរក្សាស្បែកសម្រាប់ស្បែកស្អាត រលោង និងភ្លឺថ្លា ដែលអាចអោយអតិថិជនមានអារម្មណ៍ជឿជាក់ជាងមុន ដើម្បីធានាថាពួកគេកំពុងថែរក្សាខ្លួនឯងយ៉ាងល្អបំផុត។ EXOLIGHT Whitening Complex Serum ជួយកាត់បន្ថយស្នាមខ្មៅពីការកើតមុនក្នុងរយៈពេល 14 ថ្ងៃ។ បូកផ្សំជាមួយផលិតផលដែលលក់ដាច់ជាងគេពីរទៀតគឺ SUPERNOVA Skin ELIXIR Day Cream និង SUPERNOVA NIGHT REPAIR Cream ដែលផ្តល់ការថែទាំទាំងពេលថ្ងៃ និងពេលយប់ ដើម្បីឱ្យស្បែកភ្លឺថ្លា។