នាយករដ្ឋមន្ត្រីស្ដីទីថៃ៖ ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ស្ងប់ស្ងាត់ ផ្ទុយពីការចោទប្រកាន់របស់កងទ័ពថៃ...
Heang
-

(បាងកក)៖ នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai បាននិយាយថា ព្រំដែនកម្ពុជា និងថៃ ជាទីដែលការវាយប្រយុទ្ធគ្នាផ្ទុះឡើងចាប់ពីសប្ដាហ៍មុន បច្ចុប្បន្នមានភាពស្ងប់ស្ងាត់ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កងទ័ពថៃ នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា បានចោទប្រកាន់កងទ័ពកម្ពុជាបានបំពានលើតំបន់ឈប់បាញ់ តែការចោទប្រកាន់នេះត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាច្រានចោល។ លោក Phumtham វិញក៏បានអះអាងពីភាពស្ងប់ស្ងាត់ផងដែរ ដែលនេះគឺផ្ទុយពីការចោទប្រកាន់ពីកងទ័ពថៃ។ តាមលោក Phumtham លោកផ្ទាល់បាននិយាយជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជា នៅមុនកិច្ចចរចារវាងមេបញ្ជាការយោធាតំបន់នៃប្រទេសទាំង២។ «មិនមានការផ្ទុះជម្លោះកើនឡើងទេ។ បច្ចុប្បន្ន ស្ថានការណ៍គឺស្ងប់ស្ងាត់»។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីស្ដីទីថៃ៕ ប្រភព៖ Fresh News