ចង់បានសក់ស្អាតមែនទេ ? ឈប់បារម្ភទៅសាកល្បងរូបមន្ដនេះអស់ប្រាក់តិចហើយធានាថាបានផលពេញចិត្ត !
មនុស្សគ្រប់រូបមិនថាស្រីឬប្រុសទេគឺសុទ្ធតែចង់បានសក់ស្អាត សក់ត្រង់ និងមានទម្ងន់ ហើយពួកគេបានប្រើប្រាស់ផលិតផលជាច្រើននៅតែមិនបានសក់បែបនេះដូចបំណងនោះឡើយ។ ថ្ងៃនេះ លោកអ្នកប្រហែលជានឹកហួសចិត្តថា ស្អីគេគ្រាន់តែក្រូចឆ្មា និងខ្ទិះដូងសោះអាចជួយឱ្យសក់ត្រង់បានដែរ? ជាការពិត រូបមន្តនេះត្រូវបានអនុវត្តជោគជ័យដោយស្ត្រីថៃរាប់ភ្លេចទៅហើយ។ ចង់ដឹងថាវាមានប្រសិទ្ធភាពយ៉ាងណា សូមអានបន្ត។
* គ្រឿងផ្សំ និងសម្ភារៈត្រូវការ៖
- ខ្ទិះដូងស្រស់
- ក្រូចឆ្មា
- ទូទឹកកក
- ប្រអប់ជ័រមានគម្រប
- កន្សែងសម្រាប់ទ្រាប់ក្បាល
* របៀបធ្វើ និងប្រើប្រាស់
- វាស់ខ្ទិះដូង ២ កែវ (កែវចំណុះ ២៤០ មិល្លីលីត្រ)។
- ច្របាច់ក្រូចឆ្មា ១ គ្រាប់ចូលខ្ទិះដូងនោះ។
- លាយចូលគ្នាឱ្យសព្វ។
- ដាក់ក្លាសេក្នុងទូទឹកកករយៈពេល ២ ម៉ោង។
- បន្ទាប់ពីដកចេញពីទូទឹកកក វានឹងចេញជាពីរស្រទាប់។ ស្រទាប់លើជាក្រែម និងស្រទាប់ក្រោមជាទឹក។
សូមដួសយកតែក្រែមខ្ទិះៗនៅស្រទាប់ខាងលើយកមកប្រើបានហើយ ទឹកខាងក្រោមចាក់ចោល។
- យកក្រែមទាំងនោះមកលាបលើសក់។
- បន្ទាប់មកយកកន្សែងរុំក្បាលឱ្យជិត និងទុកចោលរយៈពេល ១ ទៅ ២ ម៉ោង។
- បន្ទាប់មកដោះកន្សែងចេញ ហើយកក់សក់ជាមួយសាប៊ូប្រើប្រចាំថ្ងៃ។
- យកប្រដាប់ផ្លុំសក់បាញ់ឱ្យស្ងួតសក់។
បន្ទាប់ធ្វើតាមវិធីនេះរួច លោកអ្នកនឹងកត់សម្គាល់ឃើញសក់ស្លូតជាងមុន និងមានទម្ងន់ជាងមុន។ ធ្វើបែបនេះ ១ ទៅ ២ ដងក្នុងមួយសប្តាហ៍ និងធ្វើរហូតទាល់តែទទួលបានសក់ស្អាតត្រង់និងមានទម្ងន់ដូចបំណង៕
សូមស៊ែ ចែកគ្នាដឹង និងសាកល្បងមើលទាំងអស់គ្នាដើម្បីបានសក់សអាត៖ (Admin សាកហើយ មានប្រសិទ្ធិភាពគ្រាន់បើ)
ប្រភព៖popexo168
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។