បើមានបងប្អូន ពូមីងណាមានដំបៅមិនជា ដោយសារជំងឺជាតិស្ករខ្ពស់ រឺទឹកនោមផ្អែម ដែលព្យាបាលមិនជា និងសង្ឃឹម វិធីខាងក្រោមនេះអាចជួយមនុស្សអោយមានសង្ឃឹម និងបន្រការរស់បាន អោយតែបានជា និងជូនបុណ្យដល់អ្នកដែលបានបង្រៀនវិធីសាស្ត្រនេះផង។ ☞☞ រកបានហើយ ស៊ែរចែកគ្នាដឹងផង! សម្រាប់អ្នកមានដំបៅទឹកនោមផ្អែមព្យាបាលមិនជាវិធីនេះព្យាបាលយ៉ាងស័ក្តសិទ្ធ *របៀបធ្វើ៖ – លាងដំបៅដោយសារ៉ូមប្រៃរួច លាងដោយប៉េតាឌីនម្តងទៀត – ចិតសំបកល្ហុងខ្ចីចេញ រួចយកវាលាងអោយអស់ជ័រ រួចកោសសាចល្ហុងអោយបានច្រើនល្មមបិតដំបៅ – យកសាច់ល្ហុងលាយស្ករសរ៤ស្លាបព្រាកាហ្វេ លាយប៉េតាឌីន៤ស្លាបព្រាកាហ្វេ អោយម៉ដ្ឋចូលគ្នា – យកវាមកបិតលើដំបៅរុំក្រណាត់សរស្អាតបិតព្រឹកដូរល្ងាចចេញ បិត១ថ្ងៃ១ដងរហូតបានធូរស្បើយ។ នេះជាវិធីដែលលោក ព្រហ្ម មុន្នី សិទ្ធី អនុវត្តបានផលល្អហើយគាត់ចែករំលែក។ *** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
ប្រភព៖ អ៊ាង សុផល្លែត Sophalleth