ប្អូនថ្លៃប្រុសតារាកំប្លែងនាយ ពែក មី ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ ជិះរថយន្តដេញបុកទាំងកំរោល បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ...(មានវីដេអូ)
-

ភ្នំពេញ៖ តារាកំប្លែងដ៏ល្បីឈ្មោះម្នាក់ នាយ ពែកមី សូមពឹងបងប្អូនឲ្យជួយស៊ែរវីដេអូមួយនេះ ដែលប្អូនថ្លៃប្រុសរបស់លោក ត្រូវបានជនមិនស្គាល់មុខ ជិះរថយន្តដេញបុកស្រស់ៗ រហូតប្អូនប្រុសលោក ភ័យខ្លាំងពេកបើកម៉ូតូជ្រុលទៅបុករបងផ្ទះ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅម្តុំខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។

តារាកំប្លែងរូបនេះ បានលើកឡើងថា​ "នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ឃាតករជិះឡានដេញបុកប្អូនប្រុសខ្ញុំ សូមបងប្អូនជួយស៊ែរវីដេអូនេះ ឲ្យឃាតករ បានឃើញផង យើងខ្ញុំបានដាក់ពាកក្យបណ្តឹងហើយ មកដល់ថ្ងៃនេះសមត្តកិចខណ្ឌឬស្សីកែវ មិនទាន់ហៅឃាតករមកដោះស្រាយបានទេ"។
មានវីដេអូ៖ ប្រភព៖ Pek Mi CBS