ក្មេងស្ទាវជិះដេញកាប់គ្នា ជ្រុលទៅបុករថយន្តកំពុងបត់ឆ្លងផ្លូវ ហើយរកដេញកាប់ម្ចាស់រថយន្តទៀត!
ភ្នំពេញ: យុវជន២នាក់ រងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ និងយុវជនម្នាក់ទៀតរងរបួសបែកមុខបែកមាត់ ត្រូវសមត្ថកិច្ចវាយខ្នោះ ដោយសារតែជិះម៉ូតូដេញកាប់ក្រុមយុវជនផ្សេងទៀត ក្នុងល្បឿនលឿនពេក ជ្រុលទៅបុករថយន្ត Lexus កំពុងបត់ឆ្លងផ្លូវពេញទំហឹង ។ ហេតុការណ៍ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះកើតមានឡើងនៅវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខការិយាល័យលក់ផ្ទះល្វែងរបស់ ឧកញ៉ា បណ្ឌិតជា រតនា តាមបណ្តោយផ្លូវជាតិលេខ២ ដែលស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។