ទើសនោះទើស...គេ​មកល្អចុះជួយសិស្សសោះខុសដែរ !
ណារ៉ា
-

វត្តមានរបស់លោក Sinon Loresca (តារាម៉ូដែលសាច់ដុំ) នៅកម្ពុជាធ្វើឲ្យបងប្អូនយើងរំភើបខ្លាំង។ អ្វីដែលកាន់តែគួរអោយភ្ញាក់ផ្អើលនោះគឺតារាបង្ហាញម៉ូដរូបបាននាំសម្ភារៈសិក្សាមួយចំនួនចែកជូនដល់សិស្សសាលាទៀតផង ។

ប៉ុន្ដែផ្ទុយទៅវិញបែរជាមានបុគ្គលម្នាក់មិនគាំទ្រចំពោះការធ្វើអំណោយនេះបែរជារិះគន់ទៅវិញ ។ តាមហ្វេសប៊ុកឈ្មោះ Est Est បានបង្ហោះសាររិះគន់តារាម៉ូដែលសាច់ដុំលោក Sinon Loresca យ៉ាងដូច្នេះថា៖ «ទៅស្រុកប្អូនបង្ហាញម៉ូដចុះ កុំមកស្រុកខ្មែរបង្ហាញ ហើយចុះប្អូនមិនទៅបង្ហាញម៉ូដ នៅ សេរីទៅ ។បើសិនជា រដ្ឋាភិបាលខ្ញុំមិនខ្វះលុយទេ ត្រឹមសៀវភៅ បិច និង អង្ករនោះ ។ សូមទោសសម្រាប់ភេទផ្ទុយទៅចុះ ស្រុកខ្មែរ សាច់ដុំគេបម្រើជាតិណា មិនមែនសាច់ដុំ ម្ញិម្ញក់ទេ ប្អូនជួយសាស្រ្តប្អូនចុះណា» ៕
អត្ថបទបន្ថែម៖ «មិននឹកស្មានសោះថា តារាម៉ូដែលសាច់ដុំ មកធ្វើរឿងនេះនៅកម្ពុជា !» ធ្លាប់តែឃើញវត្តមានរបស់លោក Sinon Loresca (តារាម៉ូដែលសាច់ដុំ) ដើរម៉ូដ ឬហៅថា CatWalk នៅតាមបណ្តារប្រទេសនានា ប៉ុន្តែឥឡូវនេះគាត់បានមកដល់កម្ពុជាយើងពិតជាធ្វើឲ្យបងប្អូនយើងរំភើបខ្លាំងមែនទែន។ អ្វីដែលកាន់តែគួរអោយភ្ញាក់ផ្អើលនោះគឺតារាម៉ូដែលរូបថែមទាំងមានចិត្តសប្បុរសចុះចែកសម្ភារៈសិក្សាមួយចំនួនដល់សិស្សសាលាផងដែរ ។
គួររម្លឹកផងដែរថា កាលពីប្រហែលកន្លះខែមុនឃើញគណនីរបស់គាត់បានបង្ហោះថានឹងមកដល់កម្ពុជាបន្ទាប់មកក៏ស្ងាត់ទៅវិញ តែមិននឹកស្មានថាគាត់ពិតជាបានមកដល់ប្រទេសកម្ពុជាយើងពិតមែន។