តើបងប្អូនគិតថា រឿងនេះអ្នកណាជាអ្នកខុសឲ្យពិតប្រាកដ????...(មានវីដេអូ)
មានភ្លើងទើបមានផ្សែង មើលហើយចាំពិចារណា ៖ នាងជាគ្រូពេទ្យ ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ពេលនគរបាលហៅត្រួតពិនិត្យមិនទទួលស្គាល់កំហុសហើយយកទូរស័ព្ទដៃថតនគរបាល និង ចោទនគរបាលថាជាចោរ ។ នគរបាលក៏ថតវីដេអូវិញអ្នកគ្រូពេទ្យខឹងក៏វ៉ៃដៃនគរបាលធ្វើអោយធ្លាក់ទូរស័ព្ទដៃបែកអាក្រង់ ។ ដោយស្ដាយទូរស័ព្ទ និងដោយខឹងអ្នកគ្រូពេទ្យដៀលថាជាចោរផង ទើបនគរបាលទ្រាំមិនបានក៏ទះមួយកំភ្លៀងទៅ ។ តើចោទនគរបាលថាចោរ មានភស្តុតាងពីណា ? ហើយអ្នកគ្រូពេទ្យបើកបរម៉ូតូល្មើសច្បាប់ចរាចរម៉េចបានមិនទទួលស្គាល់កំហុស ? នៅក្នុងមន្ទីរពេទ្យមើលអ្នកជម្ងឺសំដីយ៉ាងម៉េចបើសំដីអាក្រក់ម្លឹងៗ ? ព្រះក៏ទ្រាំមិនបានដែរ បើព្រហើនបែបនេះនោះ ។ តែការប្រើហឹង្សារមិនគួរមានទេ សូមសមត្ថកិច្ចអត់ធ្មត់អោយបានខ្ពស់ជៀសវាងកំហុសកើតឡើងដូចករណីនេះ ។
មានវីដេអូ៖ ប្រភព៖ Vannak Pheng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។