ចិនបើកឆាកប្រយុទ្ធគ្នា យ៉ាងសាហាវ នៅខេត្តព្រះសីហនុ​
-

ព្រះសីហនុ៖ ​ជនជាតិ​ចិន​៣​នាក់ ត្រូវបានកម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​វាយខ្នោះ ​ករណី​ផឹកស៊ី​វ៉ៃ​គ្នា​​ក្នុងហាងផឹកស៊ីមួយកន្លែង កាលពីវេលា​ម៉ោង​ប្រមាណ​ជា​៩យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ​ស្ថិតក្នុង​ហាង​មួយកន្លែង​នៅមុខ​ផ្ទះសំណាក់​កោះពស់​ក្បែរ​រង្វង់​មូល​តោ​ពីរ​ភូមិ​៤​ សង្កាត់​៤​ ក្រុង​/​ខេត្ត​ព្រះសីហនុ​។ ក្រោយពី​បង្ករឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នោះ​សមត្ថកិច្ច​បាន​ចុះ​អន្តរា​គម​ឃាត់ខ្លួន​ភ្លាមៗបានចំនួន​បីនាក់​។​ បច្ចុប្បន្ន​ជនជាតិ​៣​នាក់នោះ​បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ ហេងលី