មនុស្សប្រុសម្នាក់ដែលមិនចេះស្រលាញ់ស្រីណាបានយូរ ហើយក៏មិនដែលគិតថា ទំនាក់ទំនងយើងគ្រាន់តែលេងៗតែប៉ុណ្ណោះ តែស្រាប់តែថ្ងៃនេះ បងធ្វើឲ្យអូនរំភើបរកពាក្យនិយាយមិនបាន អរគុណលោកគ្រូពេទ្យរបស់អូន....
-

រយះពេលជាង2ឆ្នាំមកនេះ ខ្ញុំមិនដែលshow off អ្វីច្រើនទេ ព្រោះពីដំបូងដែលស្រលាញ់គ្នា គឺខ្ញុំមិនដែលគិតថាគាត់ស្រលាញ់ខ្ញុំពិតទេ គិតថាគ្រាន់តែទាក់ទងគ្នាលេងៗ ?ព្រោះគាត់មិនដែលចេះស្រលាញ់ស្រីណាបានយូរៗ? តែមានថ្ងៃមួយគាត់ក៏បាននាំខ្ញុំទៅជួបគ្រួសារគាត់ ☺️អារម្មណ៍ពេលនោះ ភ័យផង រំភើបផង ចង់យំតិចអីតិច ? តែមកដល់ថ្ងៃនេះ ម៉ោង8 មនុស្សប្រុសដែលខ្ញុំគិតថាមិនដែលចេះស្រលាញ់ស្រីណាបានយូរ គាត់បាននាំគ្រួសារមកពីភ្នំពេញ មកដណ្ដឹងកូនក្រមុំគេដល់ស្រុកស្រែ ☺️??❤️ អរគុណលោកគ្រូពេទ្យរបស់អូន ដែលធ្វើអោយអូនមានថ្ងៃនេះ ?ហើយក៏អរគុណបងសម្លាញ់ដែលធ្វើអោយអូនមានសំណាងជាងគេក្នុងជីវិតរបស់បង ❤️ អរគុណបងដែលតែងតែទ្រាំនិងចរឹកអូនបាន ហើយក៏តែងតែលើកលែងរាល់កំហុស ខុសឆ្គង និង តែងតែបារម្មណ៍នឹង ព្រមចាញ់អូនគ្រប់ពេល ? អូនសន្យាថាអូនឈប់ធ្វើចរឹកកូនក្មេងតិចៗ រៀនធ្វើមនុស្សចាស់ទុំ មិនរករឿង មិនពូកែខឹង ហើយឈប់Drama ដូចមុនទៀត ??? ជាចុងក្រោយយើងខ្ញុំទាំងពីរអ្នក សូមជំនួសមុខអោយគ្រួសារទាំងសងខាង សូមអរគុណដល់លោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូន និងភ្ញៀវកិត្តិយសទាំងអស់ដែលអញ្ជើញចូលរួមពិធីភ្ជាប់ពាក្យរបស់យើងខ្ញុំ ??????នាងខ្ញុំសូមអធ្យាស្រ័យនិង អភ័យទោស ចំពោះការទទួលមិនបានដិតដល់ សង្ឃឹមថាភ្ញៀវទាំងអស់និងយោគយល់ដល់ខ្ញុំ ??? ហើយជាពិសេសក៏សូមអរគុណដល់ប៉ាម៉ាក់ទាំងសងខាង ដែលបំពេញរាល់តម្រូវការ ក៏ដូចជាបំពេញបំណងពួកកូន អោយមានថ្ងៃនេះ ???❤️ #MonyLeaksmy ❤️? #250518 ??? #757DayOfLove ? #DistanceLove ??

ប្រភព៖​ Leaksmy Phorn