មិនបង្អង់យូរ អ្នកនាងទូច ស្រីល័ក្ខ ផ្ងើរសារចូលរួមរំលែកទុក្ខ មិត្តរួមអាជីព ក្រោយពី ថៃណា បង្ហោះភ្លាម...
-

ក្រោយពីទទួលបានដំណឹង ដ៏ក្រៀមក្រំភ្លាម តារាចម្រៀង អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះសារបង្ហាញពីភាពសោកស្តាយ អមជាមួយនឹងពាក្យពេចន៍ដ៏សោកសៅថា "ថ្ងៃនេះមិត្តរួមអាជីបរបស់ខ្ញុំបានមានទុក្ខជាទំងន់ដេាយម្តាយរបស់គាត់បានលាចាកលេាកហេីយដេាយសារជំងឺត ក្នុងនាមខ្ញុំជាមិត្តរបស់គាត់សូមចូលរួមរំលែកទុក្ខ ហេីយនាងខ្ញុំក៏សូមអញ្ជេីញមិត្តសិល្បះរួមអាជីបកុំភ្លេចទៅជួយចូលរួមផ្តល់ជាកំលាំងចិត្តដល់សិល្បះការនីរបស់យេីងគឺកញ្ញា សុឹម ថៃណា ដែរកំពុងតែមានទុក្ខជាខ្លាំង"។

នេះគឺជាដំណឹងដ៏ក្រៀមក្រំមួយដែលពិបាក រកអ្វីមកបរិយាយបាន​ ហើយនេះក៏ជារឿងមួយដែលមនុស្សយើងមិនអាចគេបាន មិនថា អ្នកមាន ឬ អ្នកក្រនោះទេ គង់តែជួបដូចគ្នា យ៉ាងណាមិញ ក៏ចូលរួមសោកស្តាយផង ពីដំណឹងមួយនេះ៕
ប្រភព៖ Jenny Outver