តោះបងប្អូន មកលាងសម្អាតមុខបែបវិធីសាស្រ្ដថ្មី ងាយៗធានាថានិងមានប្រសិទ្ធភាពខ្ពស់
-

ប៉េងប៉ោះ​សម្បូរ​ទៅ ​ដោយ​វីតាមីន​ខ្ពស់​ដូច​ជា វីតាមីន A, C, E, K និង​វីតាមីន B6​។ អាច​ជួយ​សម្អាត​មុន និង​កាត់បន្ថយ​ស្នាម​មុន វីតាមីន​ទាំងនេះ អាច​ជួយ​បង្រួម​ប្រហោង​មុខ និង​ផ្តល់​សារធាតុចិញ្ចឹម​ជាច្រើន​ដល់​ស្បែក​។​ លើសពីនេះ​ទៀត ជាតិ​ជូរ​របស់​ប៉េងប៉ោះ ​អាច​ជួយ​ឲ្យមាន​សមតុល្យ​កម្រិត pH នៅលើ​ស្បែក​របស់​អ្នក កាត់បន្ថយ​ការ​កើតមុន​។​ វិធី​ងាយៗ​ ដោយ​គ្រាន់តែ សាកល្បង យក​ទឹក​ប៉េង​ប៉ោះ​១​ស្លាបព្រា​បាយ​ លាយ​ជាមួយ​ទឹក​ក្រូចឆ្មា ២-៣ ដំណក់​ចូលក្នុង​ចានតូ​ចមួយ​។​ បន្ទាប់មកលាប​វា​លើ​ស្បែក រួច​រង់ចាំ​រយៈពេល​ប្រហែល ៥​នាទី ហើយ​លាង​សម្អាត​ ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ​ជាការស្រេច ៕

ប្រភពៈ ណុត ​