ថ្ងៃនេះអ្នកវិភាគសង្គមវ័យក្មេង លោក វិល្លាម បានធ្វើការបង្ហោះសារ អមជាមួយនិងរូបភាពមួយសន្លឹក ព្រមជាមួយពាក្យពេចន៍ថា " យុវជន យុវតី គឺដេីរតួនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍សង្គមជាកោសិការសង្គមដែលមិនអាចខ្វះបាន . កាលណាប្រព័ន្ធច្បាប់ដែលជាអង់ទឺករ ការពារជំងឺវាចុះខ្សោយ , គ្រឿងញៀន មនោគមវិទ្យាបរទេស គ្រឿងស្រវឹង ភាពឡប់ឡែ ដែលជា«មេរោគ»ចាប់ផ្ដេីម ស៊ីអង់ទីករ «យុវជន យុវតី» អោយផ្លាស់ប្ដូរពី បង្អែករបស់សង្គមទៅជារស់នាំធ្ងន់ដល់សង្គមជាតិទៅវិញ នេះជារឿងគ្រោះថ្នាក់បំផុតសម្រាប់ខ្មែរ ខ្មែរត្រូវការបណ្ដុះយុវជនថ្មីអោយលេចរូបរៀងឡេីង ដោយកំណែរអប់រំលេីវិស័យអប់រំ ហេីយមិនមែនកែទម្រង់លំលំអាចផ្លាស់ប្ដូរបានឡេីយ គឺទាល់តែបង្រៀនយុវជនយុវតីអស់នោះអោយស្គាល់ប្រវត្តិសាស្ត្រពិត ដឹងថា នែក បរិបទសង្គមកម្ពុជាពេលនេះ ជាប្រទេសពោរពេញដោយសត្រូវព័ទ្ធជុំជិតរងចាំត្របាក់ ដូច្នេះមិនអាចសប្បាយតាមគេតាមឯងឡេីយ ត្រូវខំប្រឹងរៀនសូត្រ , ហេីយយេីងត្រូវបង្រៀនទស្សនវិជ្ជា ដេីម្បីអោយពួកគាត់ក្លាយជាធនធានមនុស្សដែលចេះវែកញ៉ែកហេតុផល , កាលណាមនុស្សចេះទស្សនវិជ្ជា នោះសង្គមលែងមានជំងឺឈឺចាប់ដែលបង្ករឡេីងពីគំនិតផ្ទុយគ្នា គំនិតឈ្នានីសគ្នា ស្អប់គ្នា សូម្បីតែបញ្ហាចរាចរណ៍ បញ្ហាសម្រាម ក៏លែងចោទទៀតដែរ ព្រោះពលរដ្ឋសុទ្ធតែមានការចេះដឹង ចេះដឹង កាន់ប៊ិក មិនគ្រប់គ្រាន់ទេ យេីងចាំបាច់ត្រូវកសាងអោយបញ្ញវ័ន្តម្នាក់ មានសមត្ថភាពយោធាផងដែរ ព្រោះប្រទេសយេីងវាតូច មនុស្សវាតិច សត្រូវអមជុំវិញមានទាហានច្រេីន ដូចនេះការធ្វេីអោយពលរដ្ឋកម្ពុជាជាពលរដ្ឋចេះផ្នែកទ័ពជាកាតព្វកិច្ចចាំបាច់បំផុត នេះជាយោបល់ក្នុងការកែប្រែសង្គម អ្នកឯងអានក៏អានទៅ អានហេីយមេីលងាយយោបល់នេះក៏មេីលងាយចុះ តែកុំភ្លេចថាកូនចៅអ្នកឯងអ្នកខូច ។ មិនមែនកូនចៅខ្ញុំទេ ការផ្ដល់កំណេីតកូនអោយក្លាយជាមនុស្សបង្ករបញ្ហាដល់សង្គមជាកំហុសមួយយ៉ាងធ្ងន់ធ្ងរ សូមចូលរួមយកគំនិតនេះទៅពិចារណា ព្រោះថា មានកូន ជាក្មេងល្អម្នាក់ក្នុងសង្គម នោះជាទ្រព្យសម្បត្តិកិត្តិយសរបស់ឪពុកម្ដាយ ។ បេីបន្តទុកអោយធនធានមនុស្សខ្មែរឬកូនកូនរបស់អ្នកអាឡេអាឡឺចឹងទៀត , ៥ឆ្នាំទៀតយ៉ាងយូ មិនបាច់យួនមកសម្លាប់ទេ ខ្មែរសម្លាប់គ្នាឯង បំពុលគ្នាឯង បំផ្លាញគ្នាឯង គឺគ្រប់គ្រាន់នឹងរលាយ"។
ប្រភព៖ William Guang