លោក វិល្លាម លើកពីរករណីមកធ្វើការវិភាគ រវាង ការបង្កហឹង្សាដោយ «ចេតនា» និង ដោយ «អចេតនា»
-

បើយោងតាមគណនីហ្វេសប៊ុក​របស់ លោក វិល្លាម បានលើកឡើងពីករណី រវាងមន្ត្រីប៉ូលីស វាយទៅលើនារីម្នាក់ នៅក្បែរផ្សារអូឡាំពិក ហើយទទួលបាន ទូរស័ទ្ទរហូតដល់ទៅ ១៧គ្រឿងនឹងប្រាក់២០០ដុល្លារជាការលេីកទឹកចិត្ត ចំណែករឿងមួយទៀតនោះ គឺគ្រោះថ្នាក់ចរាចរណ៍ដោយ «អចេតនា» តែបែរប្រជាពលរដ្ឋព្រួតវាយចង់ស្លាប់ចង់រស់មកដល់ឥលូវចាប់ជនបង្ករមិនទាន់អស់នៅឡេីយទេ។ លោកបានលើកឡើងថា "ហឹង្សាដោយ «ចេតនា» លេីនារីភេទក្នុងពេលអនុវត្តន៍ច្បាប់ត្រូវបានគេអោយទូរស័ព្ទសរុប១៧គ្រឿងនឹងប្រាក់២០០ដុល្លាជាការលេីកទឹកចិត្ត ? បង្ករគ្រោះថ្នាក់ចរាចរណ៍ដោយ «អចេតនា» ត្រូវគេព្រួតវាយចង់ស្លាប់ចង់រស់មកដល់ឥលូវចាប់ជនបង្ករមិនទាន់អស់នៅឡេីយទេ? បញ្ជាក់ ៖ គ្មានច្បាប់មាត្រាណាអនុញ្ញាត្តិអោយមន្ត្រីអនុវត្តន៍ច្បាប់មានសិទ្ធវាយតប់ពេលខ្លួនកំពុងចុះអនុវត្តន៍ច្បាប់នោះឡេីយ ហេីយក៏គ្មានច្បាប់មាត្រាណាអនុញ្ញាត្តិអោយពលរដ្ឋមួយណាមានសិទ្ធកាត់ទោសក្រៅផ្លូវច្បាប់លេីអ្នកបង្ករគ្រោះថ្នាក់ចរាចរណ៍នោះដែរ"។

ប្រភព៖ William Guang