អត្ថប្រយោជន៍ពីផ្លែម្នាស់ ដែលលោកអ្នកមិនដែលបានដឹង...
យើងធ្លាប់បាននិយាយអំពីផ្លែឈើជាច្រើនរួចមកហើយដែលវាមានផលល្អចំពោះសុខភាពស្បែក។ ថ្ងៃនេះ ខ្ញុំនឹងលើកយកអំពីអត្ថប្រយោជន៍មួយទៀតរបស់ផ្លែម្នាស់ចំពោះស្បែកមនុស្សយើង។ វាមិនខុសគ្នាពីផ្លែល្ហុងទេ ព្រោះផ្លែម្នាស់គឺជាឱសថដ៏អស្ចារ្យមួយសម្រាប់ប្រឆាំងនឹងការចាស់ទៅតាមអាយុរបស់ស្បែក និងជួយអោយស្បែកស្រល់ស្អាតផងដែរ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រខ្លះៗចំពោះផ្លែម្នាស់សម្រាប់ជួយអោយស្បែកមានសុខភាពល្អ៖ ចូរបន្តក់ទឹកដែលចម្រាញចេញពីផ្លែម្នាស់លើសម្លីដើម្បីយកមកលាបលើមុខ ហើយទុកវាចោលរយៈពេលចាប់ពី ៥នាទីឡើងទៅ។ ទឹកចម្រាញចេញពីផ្លែម្នាស់សម្បូរទៅដោយសារធាតុ Alpha-Hydroxy Acids ដែលទៅជួយបន្ថយល្បឿនដំណើរនៃការចាស់ទៅតាមអាយុបាន។
អ្នកអាចយកចំណិតម្នាស់ដែលទុំទៅបិទមុខបាន។ អ្នកអាចបន្ថែមទឹកឃ្មុំជាមួយនឹងផ្លែម្នាស់ ឬបន្ថែមគ្រឿងផ្សំផ្សេងៗទៀតដែលអ្នកចូលចិត្តក៏បានដែរ។ កាត់ចំណិតផ្លែម្នាស់ និងប្រើវាសសម្រាប់មកត្រដុសរាងកាយពេលងូតទឹក។ ចូរត្រដុសចំណិតផ្លែម្នាស់នៅស្បែកណាដែលគ្រឺមៗ ឬមានស្នាមខ្មៅៗ និងជាំដើម្បីបន្ថយឥទ្ធិពលនៅកន្លែងនោះ។ ប៉ុន្តែចូរលាងវាចេញវិញនៅរយៈពេល ៥នាទីក្រោយ។ បើសិនជាអ្នកទុកវាយូរជាង ៥នាទី ជាតិអាស៊ីននឹងធ្វើអោយរលាកស្បែកបាន។ ការប្រើម្នាស់ទៅលាបលើស្បែកគឺជាវិធីព្យាបាលដ៏ល្អបំផុតសម្រាប់បញ្ហាស្បែកជ្រីវជ្រួញ, មានប្រជ្រុយ និងជំងឺឬសលើស្បែក។ ចូរទទួលតានទឹកផ្លែម្នាស់អោយបានញឹកញាប់តាមតែអាចធ្វើទៅបាន ឬញ៉ាំផ្លែម្នាស់រាល់ថ្ងៃ។ វាគឺជារឿងល្អទេសម្រាប់សុខភាពស្បែករបស់អ្នក ព្រោះវាជួយសម្រួលដល់បញ្ហាបេះដូង និងតម្រងនោម, មានអង់ស៊ីមរំលាយប្រូតេអ៊ីន, មានអត្ថប្រយោជន៍ចំពើស្ត្រីដែលមានការឈឺចាប់ពេលមករដូវ និងរដូវមកមិនទៀងទាត់ ព្រមទាំងជាឱសថាសម្រាប់ព្យាបាលជំងឺឈឺបំពង់ក និងផ្តាសាយផងដែរ។ បើសម្រាប់អ្នកចង់សម្រកទំងន់វិញកាន់តែពិសេសទៅទៀត អ្នកអាចទម្ងន់ ៥គីឡូ ក្នុងរយៈពេល ៣ថ្ងៃជាមួយរបបអាហារនេះ អ្នកប្រាកដជាអាចស្រករហូតទៅដល់ ៥គីឡូ ត្រឹមតែរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ដោយអ្នកគ្រាន់តែអនុវត្តតាមជំហ៊ានខាងក្រោមឱ្យបានត្រឹមត្រូវ ហើយអ្នកនឹងមានការភ្ញាក់ផ្អើលជាមួយលទ្ធផលនេះ។ អ្នកគួរតែកុំផ្អាកជាមួយការទទួលទានអាហារបន្ថែម ៥ថ្ងៃ បន្ទាប់ពីបានអនុវត្តជាមួយរបបអាហារនេះរួច ពីព្រោះរាងកាយរបស់អ្នកត្រូវការសារធាតុចិញ្ចឹមដ៏ទៃទៀតដូចជា ប្រូតេអ៊ីន និងសារធាតុរ៉ែ ព្រោះម្នាស់តែមួយមុខមិនអាចផ្ដល់គ្រប់គ្រាន់នោះទេ។ ប្រសិនបើអ្នកចង់ នេះជារបបអាហារ និងជាអ្វីដែលអ្នកត្រូវធ្វើ៖ អាហារពេលព្រឹក៖ សម្រាប់អាហារពេលព្រឹកទាំងបីថ្ងៃនេះ អ្នកត្រូវទទួលទានម្នាស់ពីរចំណិត និងនំបុ័ងជ្រុងមួយបន្ទះ។ ហើយសំបកម្ចាស់ដែលចិតរួចកុំបោះវាចោល ត្រូវយកវាមកចម្អិនជាមួយទឹកធម្មតា រួចរំងាស់វាប្រហែល ២០នាទី។ ផឹកទឹកម្នាស់ច្នៃនេះ ១កែវរៀងរាល់ព្រឹក។ អាហារថ្ងៃត្រង់៖សម្រាប់អាហារថ្ងៃត្រង់ អ្នកអាចចម្អិនសាច់មាន់ ២០០ក្រាម លាយជាមួយស្ពៃខ្មៅ និងអំបិលបន្តិច។ ហើយប្រសិនបើអ្នកចង់ អ្នកអាចបរិភោគម្នាស់ ៣ចំណិតសម្រាប់ជាបង្អែម លាងមាត់បន្ថែម។ អាហារសម្រន់៖នៅពេលវា ជាពេលដែលអ្នកត្រូវទទួលទានអាហារសម្រន់ អ្នកអាចញុំាទឹកដោះគោជូរ និងម្នាស់បាន។ អាហារពេលល្ងាច៖សម្រាប់អាហារមួយពេលចុងក្រោយនេះ អ្នកអាចបរិភោគបន្លែសុទ្ធ ធ្វើវាជាមួយការ៉ុត គុយទាវសរសៃធំ និងទំពាំងបារាំង ឬអាចបន្ថែមសាឡាដខ្លះកាន់តែប្រសើរ។ ហើយត្រូវមានបញ្ចូលសាច់មាន់បន្តិចសម្រាប់អាហារមួយពេលនេះផងដែរ និងជាចុងក្រោយ អ្នកត្រូវតែញុំាម្នាស់ជាបង្អែមកុំឱ្យខាននៃអាហាពេលល្ងាច ទាំងបីថ្ងៃនេះ។ ប្រសិនបើអ្នកមិនចូលចិត្តសាច់មាន់ទេ អ្នកប្រើសាច់ត្រីជំនួសក៏បាន។ ប្រសិនបើអ្នកសម្រេចចិត្តថា ជ្រើសរើសរបបអាហារនេះហើយ អ្នកមិនចាំបាច់ត្រូវធ្វើលំហាត់ប្រាណទៀតទេ ពីព្រោះអ្នកមិនបានទទួលទានអាហារដែលមានផ្ទុកកាឡូរីនោះទេ ហើយក្នុងអំឡុងពេលនេះ រាងកាយក៏មិនសូវមានថាមពលគ្រប់គ្រាន់ដែរ។ វាជាការសំខាន់ បន្ទាប់ពីអ្នកបានបញ្ចប់តាមការអនុវត្តនៃរបបអាហារនេះហើយ អ្នកនឹងទទួលបានការសម្រកទម្ងន់យ៉ាងរហ័ស និងមានប្រសិទ្ធភាពបំផុត ត្រឹមពេលតែ ២ ទៅ ៣ថ្ងៃប៉ុណ្ណ៕ ដោយ៖ ច័ន្ទ ប្រភព៖ health
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។