សម្រាប់អ្នកដែលចង់បានស្បែកស្អាត... គ្រាន់តែ២០នាទី ប៉ុណ្ណោះ លោកអ្នកនឹងទទួលបានស្បែកសខ្ចី សស្អាតទៀតផង...
រូបមន្តខាត់ស្បែក ដែលមានគ្រឿងផ្សំសំខាន់ៗជាច្រើនមុខល្អបំផុតសម្រាប់គ្រប់ភេទស្បែក ដោយប្រើពេលតែ ២០នាទីនឹងទទួលបានស្បែកសខ្ចីទន់ម៉ដ្ឋរលោងពេញទាំងរាងកាយ វិធីធ្វើងាយជាទីបំផុតដល់សុភាពនារីនិង សុភាពបុរសទាំងអស់ ហើយវិធីនេះមិនធ្វើឱ្យប៉ះពាល់ដល់ស្បែកឬក៏ប្រតិកម្មស្បែកឡើយព្រោះវាជាគ្រឿងផ្សុំធម្មជាតិពិតៗ។ គ្រឿងផ្សំធម្មជាតិមានដូចជា: ក្រូចពោធិ៍សាត់មួយផ្លែ ស្ករស៤ស្លាបព្រាបាយ ប្រេងអូលីវ១ស្លាបព្រាកាហ្វេ ត្រូវមានដប ឬកូនកែវមួយ។
វិធីធ្វើ៖ ចាក់ស្ករស ក្នុងចានធំមួយ ដើម្បីងាយស្រួលក្នុងការលាយបន្ទាប់មក យកក្រូចចិតយកតែសំបកខាងក្រៅទេមកធ្វើ ហើយយកសំបកក្រូចនោះកោសឲ្យ ទៅជាល្បាយតូចៗរួចហើយយកសាច់ក្រូចដែលនៅសល់ច្របាច់យកតែទឺកទុកដោយឡែកពីសំបក ចាក់សំបកក្រូចដែលយើងកូសរួចចូលក្នុងចានស្ករស ហើយកូររ ឬច្របល់វាអោយសព្វ ហើយចាក់ប្រេងអូលីវចូល ច្របល់វាដូចដើមម្ដងទៀត បន្ទាប់មកចាក់ទឹកក្រូចដែលយើងច្របាច់ចូលហើយច្របល់វាឲ្យសព្វ ហើយចាក់វាទុកចូលក្នុងកូនកែវដើម្បីងាយស្រួលក្នុងកាទុកដាក់រួចជាការស្រេច។ វិធីខាត់៖ គ្រាន់តែយកស្រ្កាប់ដែលយើងលាយខាងលើរួចហើយ បន្ទាប់មកយើងអាចយកវាមកខាត់លើស្បែកថ្នមៗទុកវាពី ២០ ទៅ ៣០ នាទីហើយលាងទឹកចេញជាការស្រេច។ សម្រាប់អ្នកដែលមានស្បែកក្រិនឬខ្មៅខ្លាំងអាចយកស្ករស្រ្កាប់នេះដូសវាម្ដងហើយម្ដងទៀតពីលើបន្ថែមបានព្រោះវាជួយជម្រុះកោសិកាចាស់ៗនឹងលុបបំបាត់ស្នាមក្រិនខ្មៅបានយ៉ាងល្អ។ ប្រភព៖ camlocation
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។