ទោះបីជាក្មេងៗបានរកឃើញយ៉ាងណានោះ តែនៅតែមិនទាន់យកប្អូនចេញបានភ្លាមនោះទេ ព្រោះតែសុខភាពពួកគាត់នៅខ្សោយពេក...
-

ថៃ៖ កាលពីយប់មិញនេះដែរ សារព័ត៌មានផ្លូវការ​របស់ថៃ បានចេញផ្សាយថា ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកពួកគេម្នាក់ទៀត ត្រូវបាន​សង្គ្រោះ​ដោយក្រុមអ្នករាវរកតាមទឹក មកពីប្រទេសអង់គ្លេស ​រកឃើញកាលពីនៅវេលាម៉ោងប្រមាណ ១០និង២៥នាទី យប់ថ្ងៃអង្គារ ដោយពួកគេ​នៅមាន​ជីវិតទាំងអស់​ ។ ដំណឹងនេះបានធ្វើឲ្យ មហាជនមានក្ដីរំភើបសប្បាយចិត្ត រកពាក្យថ្លែងមិនរួច ព្រោះតែមិននឹកស្មានថាអាចរកឃើញ ក្មេងៗទាំងនោះ។ តួយ៉ាង ទោះបី​​ជាក្រុមសង្គ្រោះ​​បាន​រកឃើញពួកគេ​ក៏ដោយ ក៏មិនទាន់អាចយកអ្នកទាំង១៣នាក់នោះ មកខាងក្រៅរូងភ្នំភ្លាមៗបានដែរ ។ នេះដោយសារតែពួកគេ មានសភាព អស់កម្លាំង និងដោយគ្មាន​ចំណីអាហារ អស់រយៈពេលយូរថ្ងៃ។ ក្នុងនោះដែរ ក្រុមសង្គ្រោះ​ចាំបាច់ត្រូវបំប៉នសុខភាព​ពួកគេ​​មុនសិន ដើម្បីធ្វើការហ្វឹកហាត់​ ពួកគេឲ្យ​ចេះពីវិធី​មុជទឹក (ពាក់អាវអុកស៊ីសែន ) ទើបអាចយកពួកគេ ចេញទៅក្រៅបាន។ យ៉ាងណាមិញ អ្នកសង្រ្គោះ គិតថា នឹងប្រើពេលច្រើនថ្ងៃទៀត ព្រោះក្មេងៗទាំងនោះត្រូវការថែរក្សាសុខភាពឲ្យបានរឹងមាំជាមុនសិន ទើបអាចធ្វើការសង្គ្រោះ នាំចេញមកខាងក្រៅបាន ៕

ប្រភព៖biz-kh