រថយន្តឡិចស៊ីស RX300 ក្រឡាប់ជាច្រើនត្រឡាប់ បណ្តាលឲ្យមនុស្សប្រុសស្រីពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ...

ក្រចេះ៖ កាលពីវេលាម៉ោង ៧និង៥០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ ក្រោយពីក្រឡាប់ជាច្រើនត្រឡប់ដោយខ្លួនឯង បានបណ្តាលឲ្យមនុស្សប្រុសស្រី២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលហេតុការណ៍នេះបានកើតឡើង លើផ្លូវជាតិលេខ7(ក្រចេះ-ស្នួល) ចន្លោះគីឡូម៉ែត312-313នៅចំណុចផ្លូវកោងអង្គ្រង ភូមិអន្ទង់វៀង ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ រថយន្ត ដែលក្រឡាប់ខ្លួនឯងនោះ ម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-2244 បណ្ដាលឲ្យរបួសធ្ងន់មនុស្សប្រុសស្រី២នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ដោយ៖ និស្ស