រថយន្តដឹកស៊ីទែនហ្គាស ​LPG រ៉េចង្កូតឡើងសួនច្បារ បុកជាមួយនឹងដើមឈើ បណ្តាលឲ្យធ្លាក់ដាច់ក្បាលមកដី ចំណែកអ្នកបើករថយន្តរងរបួសស្រាល....
-

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ៣និង១៥នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ រថយន្តដឹកស៊ីទែនហ្គាស ​LPG បានរ៉េចង្កូតឡើងសួនច្បារ​ទ្រូងផ្លូវ ទៅបុក​ដើមឈើ​មួយ​ដើម បណ្ដាល​ដាច់ធ្លាក់ក្បាលមកដី និង​អ្នកបើក​របួសស្រាល ដែលហេតុការណ៍នេះបានកើតឡើង ស្ថិត​តាម​បណ្តោយ​ផ្លូវ​ឈ្នះ​ឈ្នះ ក្នុងភូមិ​ព្រែ​កតា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ។ រថយន្តដែលបង្កឡើងដោយខ្លួននោះ ពាក់ស្លាក​លេខ ភ្នំពេញ 3B- 8758 បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ឈ្នះ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រេ​ចង្កូត​ឡើង​សួនច្បារ​ទ្រូងផ្លូវ ទៅបុក​ដើមឈើ​មួយ​ដើម ។ បច្ចុប្បន្នសមត្ថកិច្ច បានដឹកយក​រថយន្ត​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រងចាំ​ភាគី​ខាង​រថយន្ត ចូល​ដោះស្រាយ​ពេល​ក្រោយ៕

ដោយ៖ និស្ស