គួរស៊ែរចែករំលែកគ្នាដឹង...អ្នកម្ដាយម្នាក់ចែករំលែកបទពិសោធន៍ល្អៗទាក់ទង...
អ្នកម្តាយគ្រប់រូបមិនថាសំរាលដេាយធម្មជាតិ រឺ សំរាលដេាយវះ សុទ្ធតែបានបំពេញកាតព្វកិច្ច ដ៏អស្ចារ្យ បំផុតដល់បុត្របុត្ររបស់យើង ។ ការសំរាលដេាយវះ រឺ សំរាលដេាយធម្មជាតិក្តី អ្នកម្តាយសុទ្ធតែលះបង់ អ្វី អ្វី សព្វបែបយ៉ាងសូម្បីតែជីវិត ។
❓ ការសំរាលដេាយវះ ឆាប់ឆេវឆាវ ឆាប់ខឹង ? គឺមិនពិតទេ បញ្ហានេះអាស្រ័យលើមនុស្សស្រីម្នាក់ ម្នាក់មិនមែនមកពីវះទេ គឺមកពីការហត់នឿយ សំរាកមិនបានពេញភ្នែក ជាពិសេសងើបមើលកូនពេលយប់អេាយកូនបៅ ប្តូរខេាទឹកនេាម កូនបៅជុះ បៅជុះ ធ្លាប់តែគេងពេញ ពេញភ្នែក ដល់ផ្លាស់ប្តូរមកងើបមួយយប់ចង់ 10ដង ហើយបើប៉ះកូនកាច អេាយបីដើរ មួយយប់ទល់ភ្លឺ តើអារម្មណ៍ម្តាយអត់ហត់កើតទេ ? ប៉ះចំស្វាមីខ្លះគាត់ដឹងសុខទុក្ខប្រពន្ធជួយងើបយប់ ផ្លាស់ប្តូរវេនគ្នាងើប ជួយមើលកូនអត់អីទេ ។ ចុះប៉ះស្វាមីខ្លះយប់ឡើងគេងទល់ ទល់ភ្លឺ មិនជួយមើលកូន មិនខ្ចីងើប មិនស្រួលសុំដើរមួយមិត្តភក្តិដល់យប់ យប់ 9-10យប់ តើអារម្មណ៍មនុស្សស្រីទ្រាំបានទេ ? ទុកអេាយយើងនៅផ្ទះមើលកូនម៉ក់ ម៉ក់ម្នាក់អែង បើមិនខឹង បើមិនឆេវឆាវ ។ ក្រេាយសំរាល ម្តាយអាចជួបនឹង postpartum depression ជំងឺបាក់ទឹកចិត្តក្រេាយសំរាល ។ ម្តាយខ្លះអាចបាក់ទឹកចិត្តអង្គុយយំ ពិបាកចិត្តដេាយគ្មានមូលហេតុ ឆាប់ឆេវឆាវ ឆាប់ខឹង ដល់ទំរង់ធ្ងន់ខ្លាំង ចង់សំលាប់ខ្លួនក៏មាន ។ ដូច្នេះទាំងអស់នេះមិនមែនមកពីសំរាលដេាយវះទេ គឺ សំរាលធម្មជាតិក៏ជួបបញ្ហានេះដែរ ។ ❓ បញ្ហាឈឺឆ្អឹងខ្នងក្រេាយវះកាត់ ? ម្តាយសំរាលដេាយវះ ចាក់ស្ពឹកនៅឆ្អឹងខ្នង គឺអាចជួបបញ្ហាឈឺឆ្អឹងខ្នងក្រេាយវះកាត់ មានអារម្មណ៍ធ្ងន់ ធ្ងន់នៅខ្នង 3% បានន័យថា 100 នាក់យើងអាចជួប 3នាក់ ។ ការចុកជើង ចុកដៃ រឺ ឈឺខ្នងដល់ថ្នាក់ចុកចាប់គេងមិនបាន ដើរមិនបានអង្គុយមិនបាន មិនមែនមកពីការចាក់ឆ្អឹងខ្នងទេ ។ ស្ត្រីជាម្តាយ មួយថ្ងៃមួយថ្ងៃហត់នឿយ គឺអង្គុយអេាយកូនបៅដេាះគេា រឺ ដេាះម្តាយ មួយថ្ងៃត្រូវអង្គុយពរអេាយកូនបៅ ប៉ុន្មានដង 2-3 ម៉េាងបៅម្តង មួយថ្ងៃមិនក្រេាម 10ដង ។ ករណីម្តាយខ្លះ មាននាក់នៅជាមួយ មេដេាះជួយសំរាលកិច្ចការផ្ទះ និងជួយមើលកូនបានខ្លះ ។ តែម្តាយខ្លះវិញ ត្រូវមើលកូនទាំងថ្ងៃ ទាំងយប់ ពេលថ្ងៃកូនគេងត្រូវឆ្លៀតបេាសផ្ទះ ជូតផ្ទះ ដាំស្ល បេាកខេាអាវស្វាមី អ៊ុតអាវកូនជាដើម ឆ្លៀតកូនងើបរត់បំបៅកូនសិន បានកូនគេងថ្ងៃឆ្លៀតមកធ្វើការផ្ទះវិញ ដល់យប់ងើបមើលកូនទៀត ទល់ ទល់ភ្លឺ តើជើង ខ្នង មិនអាចអេាយចុករេាយបានទេ ? នេះមិនទាន់គិតនាក់ម្តាយខ្លះត្រូវចេញធ្វើការវិញផងតាំងពីពេលព្រឹក ដល់ 5ល្ងាចចេញពីធ្វើការមកធ្វើកិច្ចការផ្ទះទៀត កូនពេលថ្ងៃផ្ញើរនៅម៉ាក់យាយជួយមើល ដល់ដាំស្លការងារផ្ទះហើយ យប់មើលកូន ព្រឹកងើបទៅធ្វើការដល់ល្ងាច ថ្ងៃឡើងអត់មានពេលសំរាកទៀត ។ ដូច្នេះហើយ ម្តាយដែលសំរាលដេាយវះ រឺ កើត ក្តី ភាពឆេវឆាវ រឺ ហត់នឿយចុកខ្នង ចុកដៃ ចុកជើង គឺអាស្រ័យលើស្ថានភាព កិច្ចការងារ បែបបទរស់នៅ និង អាស្រ័យលើបរិយាកាស ប្តីប្រពន្ធម្នាក់ ម្នាក់ ។ ❓ សំរាលដេាយវះថែ ខ្លួនអត់កើតទេ ចាំមើលក្បាលពេាះធំហើយ ការនិយាយនេះគឺអត់ត្រឹមត្រូវទេ ។ ការសំរាលដេាយវះក្តី សំរាលដេាយធម្មជាតិក្តី អាស្រ័យលើម្តាយ តើខំព្យាយាមហាត់ប្រាណ ថែរខ្លួនប៉ុណ្ណា ។ ស្ត្រីសំរាលដេាយវះភាគច្រើនគាត់មានការយល់ច្រលំ ដើរអត់ហ៊ានដើរលឿនទេ ហាត់ប្រាណអត់ហ៊ានហាត់ទេ ខ្លាចដាច់ថ្នេរ ដូច្នេះបណ្តេាយខ្លួនដល់ 6ខែ ដល់ មួយឆ្នាំទើបហ៊ានហាត់ប្រាណ។ សំរាលដេាយវះ ដេាយធម្មជាតិក្តី 45ថ្ងៃក្រេាយសំរាល គឺយើងអាចហាត់ប្រាណ បានធម្មតាវិញហើយ ។ ការថែខ្លួនលាបក្រែមបណ្តឹង និង សំរកក្បាលពេាះ ដើមដៃ ភ្លៅលាបបានភ្លាម ភ្លាមតាំងពីសំរាលហើយបានភ្លាម ភ្លាម ។ សំរាលធម្មជាតិក៏ដេាយបើយើងអត់ថែរខ្លួនក៏ក្បាលពេាះដុះដែរ ។ សំរាប់ខ្ញុំផ្ទាល់ កូនទាំង 3 គឺសំរាលដេាយវះទាំង 3 ដេាយផ្ទៃពេាះទី 1 ខ្ញុំមានបញ្ហា Pre eclampsia បំរុងព្រាយក្រឡាភ្លើង ដូច្នេះខ្ញុំត្រូវវះបន្ទាន់នៅ 35អាទិត្យ 6ថ្ងៃ ។ កូនបន្ទាប់ទី 2 និង ទី3 វះដដែលដេាយសារខ្ញុំមានបញ្ហាដដែល ត្បៀតសរសៃឈាមដែលរត់ទៅចិញ្ចឹមកូន ដូច្នេះខ្ញុំត្រូវប្រើថ្នាំទប់សរសៃឈាមរហូតដល់កូនគ្រប់គីឡូ និងតាមដានសរសៃឈាម ដល់ដំណាក់កាលណាមួយគឺវះតែម្តង ។ ក្បាលពេាះក្រេាយវះធំប៉េាង ក្រេាយសំរាលហត់នឿយកូនយំយប់ មើលកូនទាំងថ្ងៃ ទាំងយប់ និយាយសរុបទៅ គឺមិនស្រួលដូចកាលនៅតែ ពីរនាក់ប្តីប្រពន្ធទេ បានគេងពេញ ពេញភ្នែក ចង់ដើរលេងទៅណា ទៅវឹង វឹង ។ តែពេលបានឃើញកូន និងថែទាំកូនផ្ទាល់ដៃឃើញកូនសុខភាពល្អ ដើម្បីកូន ហត់ប៉ុណ្ណាក៏សប្បាយចិត្តនឹងបំពេញការងារនឹងដែរ ។ កុំថាយើងនាក់សំរាល យើងអាចសួរ ស្វាមីបានពេលគាត់ងើបមួយយប់ មើលកូនទល់ភ្លឺ បីកូនទល់ ទល់ភ្លឺ សួរគាត់ទៅ គាត់ក៏ហត់ គាត់ក៏ចុកខ្នង ចុកចង្កេះដែរ ។ ❓ការសំរាលដេាយវះ រឺ សំរាលដេាយធម្មជាតិ តើមួយណាល្អជាង តើខ្ញុំគួររើសយកមួយណាទៅ ? គ្មានអ្វីដែលល្អជាងធម្មជាតិទេ ។ ដូច្នេះហើយបើយើងជំរុញលើកទឹកចិត្តអេាយម្តាយសំរាលដេាយធម្មជាតិ ។ ការសំរាលដេាយវះ និង ធម្មជាតិសុទ្ធសឹងតែមានគុណសម្បត្តិ និង គុណវិបត្តិរៀង រៀងខ្លួន ។ ម្តាយមួយចំនួនដែលគាត់អាចមានលទ្ធភាពសំរាល ធម្មជាតិបានតែគាត់ជ្រើសយកការសំរាលដេាយវះវិញ តើគាត់ខុសទេ ? តើគាត់ជាម្តាយអត្មានិយមទេ ? ចំលើយគឺថា អត់ ។ ករណីម្តាយដែលគាត់មានកូនចិត្តថាមិនចង់សំរាលធម្មជាតិដាច់ខាតហើយ កុំរុញគាត់អេាយទៅសំរាលធម្មជាតិអេាយសេាះ គឺការកើតមួយដែលពិបាកបំផុត គាត់ថ្ងួញថ្ងរស្រែកវះតាំងពីបាន 3លេខ ពេលឈឺពេាះត្រូវការក្រុមគ្រូពេទ្យ 4-5 នាក់ចាប់គាត់គាត់មិនព្រមបើកជើង គាត់ធាក់ពេទ្យ គាត់ខឹងស្រែកជេរ ដល់វគ្គប្រឹងគាត់មិនព្រមប្រឹង គាត់បិតជើង គាត់ទំលាក់ជើងចុះ គាត់គិតតែស្រែក មួរម៉ៅ ។ ផ្ទុយទៅវិញម្តាយដែលដាក់ចិត្តពីផ្ទះមកថាសំរាលធម្មជាតិអេាយបាន គឺគាត់អំណត់ណាស់ ឈឺពេាះ 5ម៉េាង 10ម៉េាង 15ម៉េាង គាត់ស៊ូទ្រាំ អត់ធ្មត់រហូតដល់សំរាលដេាយធម្មជាតិបានជេាគជ័យ ទេាះបីការឈឺពេាះប៉ុណ្ណាក៏ដេាយ ។ ដូច្នេះមិនថាសំរាលដេាយវះ មិនថាសំរាលដេាយធម្មជាតិ គឺ យើងគ្រប់គ្រប់គ្នា ជាម្តាយដ៏អស្ចារ្យ បំផុត ។ ក្រេាយសំរាលធ្វើចិត្តអេាយសប្បាយ កុំគិតច្រើន កុំឆេវឆាវ កុំឆាប់ខឹង ទទួលស្គាល់ថាមើលកូនអត់ងងុយពិតជាហត់ហើយតែរៀនធ្វើចិត្ត រៀនទប់អារម្មណ៍ខ្លួនអែង ព្រេាះភាពនឿយហត់នេះ កំពុងតែអត់ងងុយផង ហត់នឿយផង ប៉ះតានាក់ណានិយាយលើសតែមួយម៉ាត់គឺ ឆេវហើយ ។ តែការខឹងគេ ឆេវឆាវនេះ ពិបាកតែខ្លួនអែង ខឹងគេតែអែង អន់ចិត្តតែម្នាក់អែង អត់មានបានផលចំនេញអ្វីមកវិញទេ ។ រៀនស្រលាញ់ខ្លួនយើងអេាយច្រើន ច្រើន ។ ❤️ កុំភ្លេចថែខ្លួនស្រលាញ់ខ្លួនផង ណា ម៉ាក់ ម៉ាក់ ពេលព្រឹក ថ្ងៃ ល្ងាច យប់ ទំនេរពីការមើល អាអូន ឆ្លៀតយកដុំទឹកកកសង្កត់ពេាះផង ម្តងមួយម៉េាង មួយថ្ងៃ 3-4 ដង ។ ឆ្លៀតពេលហាត់ប្រាណផង ដើម្បីបានរាងស្អាតដូចដើម សាច់ហាប់ល្អ និង ហូបចុកអាហារបនែ្លផ្លែឈើ គ្រប់មុខ ជៀសវាង អាហារជាតិខ្លាញ់ពេក pizza , hamburger បាយសមួយចានពេញ ពេញបឹម ញុាំចឹងគីឡូមិនងាយស្រកទេ ។ នេះគឺជាការចែករំលែករបស់ខ្ញុំបន្តិច បន្តួចជូនដល់ បងប្អូន មិត្តមិត្ត នារី ? ។ Credit: Julina Kunthea
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។