បច្ចេកវិទ្យា៖ Mi 9T មានតម្លៃចាប់ពី 299$ ឡើងទៅ ដោយបំពាក់មកជាមួយបន្ទះ ChipQualcomm®SnapdragonTM730(8nm)កាមេរ៉ាចំនួនបីគ្រាប់ AI48MP ចំណែកឯខ្នងខាងក្រោយជាកញ្ចក់រលោងស្រស់ស្អាតប្រភេទ flame-inspired ផ្តល់អារម្មណ៍ស្និតពេលកាន់ក្នុងដៃ។
ក្រុមហ៊ុន Xiaomi បានពង្រីកនូវទំហំនៃបណ្តាញ Internet of Things (IoT) របស់ខ្លួនមួយកម្រិតទៅ ដោយភ្ជាប់អង្គរឹងឆ្លាតវៃទៅជាមួយនឹង Mi TV , នាឡិការដៃ Mi Band4 និងដំណោះស្រាយនៃគ្រឿងសង្ហារឹមឆ្លាតវៃ។
(ប្រទេសកម្ពុជា រាជធានីភ្នំពេញ) ក្រុមហ៊ុន Xiaomi បានយកថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០១៩ ជាថ្ងៃប្រកាសការមកដល់របស់ Mi 9T នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទូរសព្ទនេះជាប្រភេទស្មាតហ្វូនថ្មីបំផុតនៅក្នុងត្រកូល Mi 9 ដែលទទួលបានការពេញនិយមយ៉ាងខ្លាំង ស្របពេលជាមួយគ្នានេះក៏បាននាំយកមកជាមួយនូវ នាឡិការដៃ Mi Band4, Mi TV និងដំណោះស្រាយនៃគ្រឿងសង្ហារឹមឆ្លាតវៃផងដែរ។
Mi 9T នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី៧ ខែកក្ដដា ក្នុងតម្លៃចាប់ពី299$ ឡើងទៅ ដោយបំពាក់មកជាមួយបន្ទះ Chip ថ្មីបំផុតប្រភេទ Qualcomm®SnapdragonTM730 អេក្រង់លាតទំហំ 6.39 អ៊ីញ កាមេរ៉ាមុខទំហំ 20MP ដោយបំពាក់មកនូវម៉ូទ័រផុសឡើង និងកាមេរ៉ាក្រោយចំនួនបីគ្រាប់ ទំហំ 48MP។
យើងខ្ញុំបានឃើញថាទូរសព្ទត្រកូល Mi 9 ទទួលបាននូវការពេញនិយមយ៉ាងខ្លាំង ដូចជាស្មាតហ្វូន Mi 9 និង Mi 9 SE។ Mi 9T បានបំពាក់មកជាមួយថ្មកំលាំងខ្លាំងដល់ទៅ 4000mAh និងមុខងារអេក្រង់លាតពិតប្រាកដ ហើយក្រុមហ៊ុនក៏បានដាក់នូវតម្លៃដ៏សមរម្យ ដើម្បីបង្ហាញពីគំនិតច្នៃប្រឌិតថ្មីដែលក្រុមហ៊ុនផ្តល់ជូនអតិថិជនប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ លោក Gao Feng ដែលជានាយកប្រចាំនៅប្រទេសកម្ពុជាបានមានប្រសាសន៍ថា ក្រៅពីទូរសព្ទ ស្មាតហ្វូន ក្រុមហ៊ុន Xiaomi ក៏ជាអ្នកនាំមុខគេក្នុងវិស័យបណ្តាញ Internet of Things (IoT) ផងដែរ។ ការប្រកាសដាក់ចេញនូវ នាឡិការដៃ Mi Band4, Mi TV និងដំណោះស្រាយនៃគ្រឿងសង្ហារឹមឆ្លាតវៃគឺជាការឆ្លើយតបទៅនឹងសន្យារបស់យើងខ្ញុំ ហើយក៏ផ្តល់នូវវិធីរស់នៅបែបឆ្លាតវៃ និងអ៊ិនធើណេតដល់អ្នកគ្រប់គ្នា។
Qualcomm®SnapdragonTM730 បំពាក់នូវ CPU និង GPU ដែលមានកំលាំង និងប្រសិទ្ធភាពកាន់តែខ្លាំង
Mi 9T បានប្រើប្រាស់នូវបន្ទះ Chip Qualcomm®SnapdragonTM730 ដែលមានលក្ខណៈល្អបំផុតដូចគ្នា បើប្រៀបធៀបជាមួយ SnapdragonTM 710 ដែលប្រើប្រាស់ពីមុន គឺ CPU របស់វាមានកំលាំងកើនឡើងដល់ 35% ចំណែកឯ GPU របស់វាវិញកើនឡើងដល់ទៅ 10% ចំពោះមុខងារ AI មានកំលាំងកើនឡើងទ្វេរដង។ តួម៉ាស៊ីនទាំងមូលប្រើប្រាស់នូវអង្គគណនាចំនួន 8គ្រាប់ បន្ទះ Chip ប្រភេទ KryoTM 470 - 8nm ដែលមានសមត្ថភាពយ៉ាងខ្លាំង បន្ថែមពីនេះក៏បានបំពាក់មកជាមួយម៉ាស៊ីនឆ្លាតវៃ AI ជំនាន់ទី4 ដែលផ្តល់នូវមុខងារ AI កាន់តែខ្លាំង។
ស្មាតហ្វូនប្រភេទនេះផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមថ្មីភ្លែកជាមួយនឹង Game Turbo 2.0 តាមរយៈការធ្វើឲ្យកាន់តែប្រសើរនូវមុខងារ touch response កម្រិតបង្ហាញ គុណភាពសម្លេង បណ្តាញ និងការហៅទូរសព្ទក្នុងពេលលេងហ្គេម។ កម្រិត touch response កើនខ្ពស់ដល់ទៅ 180Hz ហើយចំពោះការចុច និងរយៈពេលនៃ touch response បានកាត់បន្ថយបានដល់ទៅ 70 មីលីវិនាទី។ សមាជិកថ្មីនៃត្រកូល Mi 9 អាចផ្តល់នូវបទពិសោធន៍លេងហ្គេមកម្រិតកីឡា។
អេក្រង់លាតប្រភេទ AMOLED និងខ្នងខាងក្រោយជាកញ្ចក់ដែលមានរាងកោងគែមដ៏ពិសេស បានប្រើប្រាស់ការរចនាប្រភេទ flame-inspired។ អេក្រង់របស់ Mi 9T បានប្រើប្រាស់នូវអេក្រង់ប្រភេទ AMOLED ទំហំ6.39 អ៊ីញ គ្មានរុន ដែលគាំទ្រក្នុងការអាន និងទម្រង់ពន្លឺ Sunlight mode 2.0 និងទម្រង់ពន្លឺlow-brightness ពណ៌ប្រផេះ និងបច្ចេកវិទ្យាការពារកម្រិត 256 ដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាបែបស្រឹមៗដ៏មិនគួរឲ្យជឿ។ ក្រៅពីនេះ Mi 9T ក៏ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការការពារភ្នែក low-blue-light eye protection ដែលផ្តល់ជូនដោយវិទ្យាស្ថានទទួលស្គាល់ និងធ្វើតេស្ត VDE ប្រទេសអាល្លឺម៉ង់ផងដែរ។ តាមរយៈការប្រើប្រាស់នូវប្រភេទម៉ូទ័រផុសឡើងរបស់កាមេរ៉ា បានធ្វើឲ្យ Mi 9T អាចសម្រេចបានូវអេក្រង់លាតដ៏ពិតប្រាកដ។
Mi 9T បានប្រើប្រាស់នូវបច្ចេកវិទ្យា nano-holographic technology ដោយគែមទាំងបួនជ្រុងនៃខ្នងខាងក្រោយធ្វើពីកញ្ចក់ដែលមានរាងកោង បានប្រើប្រាស់ការរចនាប្រភេទ flame-inspired ដ៏ពិសេស។ កញ្ចក់ 3D គួបផ្សំនឹងស៊ុមព័ទ្ធជុំវិញដ៏តូចធ្វើឲ្យមានអារម្មណ៍កាន់តែស្និតពេលកាន់ក្នុងដៃ។
ទូរសព្ទនេះក៏បានបំពាក់មកជាមួយបច្ចេកវិទ្យាស្កេនម្រាមដៃនៅលើអេក្រង់ជំនាន់ទី7។ ការធ្វើឲ្យប្រសើនូវគុណភាពរបស់អង្គរឹង និង Softwear បានលើកកម្ពស់នូវសមត្ថភាពនៃល្បឿន និងប្រសិទ្ធភាពស្កេនម្រាមដៃ។
កាមេរ៉ាបីគ្រាប់ ទំហំ 48 MP និង កាមេរ៉ាមុខទំហំ 20 MP ដោយប្រើប្រាស់នូវម៉ូទ័រផុសឡើង
Mi 9T បំពាក់នូវកាមេរ៉ាកាណុង AI ចំនួនបីគ្រាប់ ដោយកាមេរ៉ាស្នូលមានទំហំ 48 MP ជាមួយនឹង sensor 1/2″ Sony flagship IMX 582 ដែលអាចថតបានរូបភាពដែលមាន resolution ខ្ពស់។ ចំពោះរូបភាពពេលយប់ (night portraits) sensor របស់កាមេរ៉ាអាចគាំទ្រក្នុងការរួមបញ្ជូលគ្នានូវ pixels 4 ដើម្បីបង្កើតជា pixels ធំ 1.6μm ដើម្បីចាប់យករូបភាពកាន់លម្អិតក្នុងស្ថានភាពដែលមានពន្លឺខ្សោយ។
ក្រៅពីកាមេរ៉ាស្នូលទំហំ48 MP, Mi 9T ក៏មានកាមេរ៉ាទីពីរបំពាក់មកជាមួយ ultra wide-angle lens ដែលមានទំហំ13 MP ដែលមាន field of view កម្រិត 124.8 degree និងកាមេរ៉ាទីបីដែលបំពាក់មកជាមួយ telephoto lens ទំហំ 8MP។ ជម្រើសដែលផ្តល់ឲ្យពីការរួមបញ្ចូលគ្នានៃកាមេរ៉ាទាំងបីនេះ អាចគ្រប់ដណ្តប់ទៅលើការកំណត់ជាច្រើន ហើយក៏ផ្តល់នូវបទពិសោធន៍ថតរូបដូចទៅនឹងកាមេរ៉ា Single Lens Reflex (SLR) ផងដែរ។
Mi 9T បំពាក់នូវកាមេរ៉ាមុខទំហំ 20 MP ដោយប្រើប្រាស់នៅម៉ូទ័រផុសឡើង និងភ្ជាប់ជាមួយគម្របកញ្ចក់ត្បួងពណ៌ខៀវ។ នៅពេលកាមេរ៉ាផុសឡើង វាមានបញ្ចេញនូវពន្លឺ និងមាន sound effects មួយក្នុងចំណោម sound effectsទាំងប្រាំមួយ។ ចំពោះរង្វង់ពន្លឺនៅខាងលើវានឹងភ្លឺឡើងជាសញ្ញានៅពេលទទួលបានសារ និងក្នុងស្ថានភាពបញ្ចូលថ្ម។ ការថតរូប selfies ជាក្រុមជាមួយមុខងារ panorama គឺអាចដាក់ផ្តេកកាមេរ៉ា ដែលអាចឲ្យលោកអ្នកថតរូបមិត្ត ភ័ក្តិទាំងអស់ក្នុងពេលតែម្តងបាន។
ថ្មកំលាំងខ្លាំងទំហំ 4000mAh និងការទទួលស្គាល់កម្រិតសម្លេង NFC and Hi-Res
Mi 9T មានថ្មកំលាំងខ្លាំងទំហំ 4000mAh និងទម្រង់សន្សំសំចៃថាមពល AI ដែលអាចធ្វើការផ្លាស់ប្តូរកម្រិតពន្លឺរបស់អេក្រង់ដោយស្វ័យប្រវត្តិ ព្រមទាំងដំណើរការទម្រង់ sleep mode នៅពេលយប់ទៀតផង ហើយកំលាំងថ្មអាចប្រើប្រាស់បានមួយថ្ងៃ។ Mi 9T គាំទ្រកំលាំងសាកថ្មដល់ទៅ 18W។ Mi 9T ផ្តល់នូវពហុមុខងារ NFC ជាមួយល្បឿននៃការទូទាត់ជួញដូរកើនឡើងដល់ទៅ 30% ។ វាក៏អាចផ្តល់នូវគុណភាពសម្លេងដ៏អស្ចារ្យ ដោយបំពាក់មកជាមួយ Speaker 1217SLS និង Smart PA ព្រមទាំង sound chamber ធំទំហំ0.9cc ដែលធ្វើគុណភាពសម្លេងចាក់ទៅលឺខ្លាំងពិរោះល្អ។ ហើយ Mi 9T នៅតែរក្សារុនដោតកាសត្រចៀក3.5mm ហើយក៏ទទួលបានការទទួលស្គាល់ផ្នែកគុណភាពសម្លេងHi-Res Audio។
តម្លៃ
Mi 9T ប្រកាសដាក់លក់ជាផ្លូវការនៅកម្ពុជានៅថ្ងៃទី៧ ខែកក្កដា ដែលមានបីពណ៌ គឺពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ក្រហម លក់ក្នុងតម្លៃ 299$ (6GB + 64GB), 339$ (6GB + 128GB)
ការប្រកាសមកដល់របស់ Redmi7A និងការដាក់លក់ Note7
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Xiaomi ក៏បានប្រកាសចេញនូវស្មាតហ្វូនប្រភេទថ្មី Redmi7A ដែលប្រើបន្ទះ Chip Qualcomm 439 កំលាំងថ្មកើនឡើងដល់4000mAh បើប្រៀបធៀបជាមួយ Redmi6A វិញ គឺ ID finishing បានទទួលការធ្វើឲ្យប្រសើរឡើង ប៉ុន្តែតម្លៃលើទីផ្សាររក្សានៅដូចដើមគឺ 2 + 16 តម្លៃ 99$ , 2 + 32 តម្លៃ 119$។ ចំពោះការផ្សាយផ្ទាល់តាម Facebook អំពីការធ្វើតេស្តផ្ទាល់នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ សូមតាមដានតាមរយៈ FB ID: Mi Cambodia.
ចំណែក Hero Model Middle range Note7 មានក្នុងស្តុកហើយ លក់ក្នុងតម្លៃ 199$ សម្រាប់ទំហំ ( 4 + 64)។
ផលិតផលប្រព័ន្ធអេកូ (Eco-System products)
ក្រុមហ៊ុន Xiaomi គឺជា platform ទីមួយនៃអ្នកប្រើប្រាស់បណ្តាញ IoT បានតភ្ជាប់គ្រឿងបរិក្ខារលើសពី 171លានគ្រឿងនៅជាង 80 ប្រទេស។ ប្រជាជនទូទាំងពិភពលោកសុទ្ធតែសង្ឃឹមថាចង់បានផលិតផលគុណភាពខ្ពស់ដែលមានតម្លៃសមរម្យមកលើកកម្ពស់ជីវភាពប្រចាំថ្ងៃ។ លោក Gao Feng ដែលជាប្រធានប្រចាំនៅប្រទេសកម្ពុជាបានបង្ហាញថា ដោយឈរលើការរីកចំរើន និងតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជា យើងខ្ញុំជឿជាក់ថាផលិតផលប្រព័ន្ធអេកូជាច្រើនរបស់ក្រុមហ៊ុន Xiaomi នឹងជួយដល់អតិថិជន រួមមាន Mi TV និងដំណោះស្រាយគ្រឿងសង្ហារឹមឆ្លាតវៃជាដើម។
***
អំពីក្រុមហ៊ុន Xiaomi
ក្រុមហ៊ុន Xiaomi បានបង្កើតឡើងនៅខែមេសា ឆ្នាំ២០១០ ហើយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ (1810.HK) បានចូលក្នុងទីផ្សារហ៊ុនហុងកុង Hong Kong Stock Exchange។ Xiaomi ជាក្រុមហ៊ុនបណ្តាញអ៊ិនធើណេតមួយ ដែលទូរសព្ទស្មាតហ្វូន និងអង្គរឹងឆ្លាតវៃរបស់ខ្លួនបានប្រើប្រាស់បណ្តាញ IoT ជាស្នូល។
ដោយសារតែក្រុមហ៊ុនបានចាត់ទុកអតិថិជនជាមិត្តភ័ក្តិ ហើយក៏បានក្លាយទៅជាក្រុមហ៊ុនល្អបំផុតក្នុងដួងចិត្តរបស់អតិថិជន ក្រុមហ៊ុន Xiaomi បានខិតខំច្នៃប្រឌិតជាបន្តបន្ទាប់ ដោយប្រកាន់ភ្ជាប់នូវគុណភាព និងប្រសិទ្ធភាពជាចំ បង។ ក្រុមហ៊ុនបានបង្កើតចេញនូវផលិតផលដ៏គួរឲ្យភ្ញាក់ផ្អើលដោយមានតម្លៃសមរម្យ ធ្វើឲ្យមនុស្សរាល់គ្នានៅលើពិភលោកទទួលបាននូវជិវិតកាន់តែស្រស់បំព្រងតាមរយៈបច្ចេកវិទ្យាច្នៃប្រឌិតថ្មី។
ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនស្មាតហ្វូនធំទីបួននៅលើពិភពលោក ព្រមទាំងបង្កើតនូវវេទិកាបណ្តាញ IoT របស់អ្នកប្រើប្រាស់ធំជាងគេលើលោក ហើយ platform របស់ខ្លួនបានភ្ជាប់ជាមួយគ្រឿងបរិក្ខារឆ្លាតវៃលើសពី 170លានគ្រឿង (មិនរាប់បញ្ជូលទូរសព្ទស្មាតហ្វូន និងកុំព្យូទ័រ Laptops ឡើយ)។ បច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុន Xiaomi មាននៅជាង 80ប្រទេស និងតំបន់ ហើយឈរនៅលំដាប់ឈានមុខគេនៅលើទីផ្សារជាច្រើន។ ដោយសារតែការរីកចំរើននៃអាជីវកម្មយ៉ាងខ្លាំង ក្រុមហ៊ុន Xiaomi បានឈរនៅលេខរៀងទី 426 ក្នុងតារាងក្រុមហ៊ុនខ្លាំងទាំង 2000 លើពិភពលោកដែលចេញផ្សាយដោយទស្សនាវដ្តី Forbes 2019។