ស្ត្រីម្នាក់ក្រាបសំពះដឹងគុណ លោក ឯកឧត្តម ម៉ុង ឫទ្ធី ដោយសារតែលោកបានជួយឲ្យប្តីរបស់គាត់…
បងប្អូនច្បាស់ជាបានស្គាល់ហើយថា លោក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលលោកជាសេដ្ឋីកសិកម្មដ៏ល្បីឈ្មោះម្នាក់នៅក្នុងប្រទេសកម្ពុជា ហើយលោកតែងតែជួយនិងចែករំលែកក្តីស្រលាញ់ទៅកាន់អ្នកក្រីក្រជានិច្ចមិនថាតិចក្តីច្រើនក្តីគឺលោកតែងតែផ្តល់ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ។

យ៉ាងណាមិញនៅមុននេះបន្តិចបើយោងទៅតាមគណនីហ្វេសប៊ុករបស់លោក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ផ្ទាល់បានធ្វើការលើកឡើងឲ្យដឹងថា ៖ យកផ្លែក្រូចមួយកន្ត្រកមកថ្វាយបង្គំដឹងគុណខ្ញុំដែលបានជួយប្តី អោយបានរួចផុតពីទុក្ខទោសកន្លងមក តែអនិច្ចាពេលបានរួចផុតពីទុក្ខទោស គេបានទៅរស់នៅជាមួយស្រីក្មេង ទុកអោយរូបខ្ញុំនិងកូនៗ រស់នៅកំព្រីកំព្រារដូចកូនកំប្រុកព្រៃអីចឹង តែមិនអីទេទុកដូចជាកម្មរបស់ខ្ញុំទៅចុះ ៕





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។