តេជោ សែន លើកថ្ងៃទៅជួប ក្រុមនិស្សិតខ្មែរ នៅ វូហាន ក្រោមហេតុផលសំខាន់ មួយនេះ...
ស៊ីហៀង
-

(ចិន) ៖ នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ពីទីក្រុងសេអ៊ូលមកថា ក្រសួងការបរទេសចិន បានជូនដំណឹងក្រសួងការបរទេសកម្ពុជាថា ភាគីចិនមិនអាចរៀបចំជូនសម្តេចតេជោ ហ៊ុន សែន ចំពោះដំណើរទៅកាន់ទីក្រុង​វូហាន ខេត្តហ៊ូប៉ី ប្រទេសចិន បានទេ ដោយសារទីនោះកំពុងរីករាលដាលខ្លាំងបំផុតនៃវីរុសកូរ៉ូណា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារភាគីចិនមិនអាចរៀបចំបាន ដូច្នេះថ្ងៃស្អែកសម្តេច នឹងដឹកនាំគណៈប្រតិភូត្រឡប់ទៅមាតុភូមិវិញ ក្រោយពីបញ្ចប់បេសកម្មនៅទីក្រុងសេអ៊ូល, ដោយលើកទៅឱកាសក្រោយ ចាំជួបជាមួយក្រុមនិស្សិតនៅទីក្រុងវូហាន។ ប្រភព៖ CNC TV