អស់សង្ឃឹមហើយ ! ឃើញ ផ្លែឈើមកពី ថៃ វៀតណាម នាំគ្នាជួយទិញគ្មានស្តាយលុយទេ ដល់មកទិញខ្មែរ គ្នាឯងវិញ ឲ្យតម្លៃថោក ជាងអាចម៍គោទៀត
ស៊ីហៀង
-

យោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Master King Man បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ កសិផលម៉ាក់-ប៉ាខ្ញុំ ភូមិ ព្រែកត្រប់ ឃុំ ព្រែកនរិន្ទ ស្រុក ឯកភ្នំ ខេត្ត បាត់ដំបង។

ពេលមិនទាន់ដាំបានផល បន្លែ ផ្លែឈើ យកមកពីយួន យកមកពីសៀម ថ្លៃនោះថ្លៃ ដល់ដំណាំខ្មែរយើងបានផល 1kg = 500 រៀល ឬគ្មានអ្នកទិញ។សំណាងហើយ ចេះគោវាសុីបើគោទៅសុីរបស់យួន របស់សៀមទៀត ចប់ហើយ។អ្នកលក់គាត់ថា ជាប់ម៉ូយជាមួយយួនហើយ ជាប់ម៉ូយជាមួយសៀមហើយ ចឹងគាត់អត់បានជួយទិញយើងទេ៘#ស្រលាញ់គោដែលគាំទ្រផលិតផលខ្មែរ ៕