ក្រសួងការពារជាតិបាននិយាយថាកងទ័ពអាកាសតៃវ៉ាន់បានព្រមានយន្ដហោះចម្បាំងចិនជាច្រើនគ្រឿងដែលបានចូលតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ទៅកាន់ភាគនិរតីរបស់ខ្លួនកាលពីថ្ងៃអង្គារ។
ក្រសួងការពារជាតិបានបន្ថែមថាយន្តហោះចម្បាំង Su-30 ដែលជាយន្ដហោះល្បឿនលឿនមួយចំនួនរបស់ចិនត្រូវបាន យន្ដហោះកងទ័ពអាកាសតៃវ៉ាន់ផ្តល់ការព្រមានដោយពាក្យសំដីដើម្បីឱ្យយន្ដហោះទាំងនោះចាកចេញពីដែនអាកាសរបស់ខ្លួន ។
កោះតៃវ៉ាន់បានត្អូញត្អែរថាប្រទេសចិនដែលអះអាងថាកោះប្រជាធិបតេយ្យនេះជាកោះរបស់ខ្លួន បានបង្កើនសកម្មភាពយោធាក្នុងប៉ុន្មានខែថ្មីៗនេះក្នុងការប្រឈមមុខនឹងកោះតៃវ៉ាន់ បើទោះបីពិភពលោកកំពុងតែមានការរីករាលដាលនៃវមេរោគកូរ៉ូណាក៏ដោយ។
ចិនបាននិយាយថានេះគឺជាការធ្វើសមយុទ្ធនៅក្នុងដែនអាកាសរបស់ខ្លួន ហើយវាមិនមានអ្វីប្លែកនោះឡើយ។
ប្រទេសចិនមិនដែលបោះបង់ចោលក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីធ្វើឱ្យកោះតៃវ៉ាន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនម្ដងណានោះឡើយ។ ឧត្តមសេនីយ៍ម្នាក់ក្នុងចំណោមឧត្តមសេនីយ៍ភាគច្រើនរបស់ចិនកាលពីខែមុនបាននិយាយថាប្រទេសចិននឹងវាយប្រហារប្រសិនបើមិនមានវិធីផ្សេងទៀតដើម្បីបញ្ឈប់តៃវ៉ាន់ក្នុងគោលបំណងដែលកោះមួយនេះកំពុងតែស្វែងរកឯករាជ្យរបស់ខ្លួន។
ប្រទេសចិនមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ដែលខ្លួនចោទប្រកាន់ថាជាក្រុមបំបែកខ្លួនលើការប្រកាសឯករាជ្យភាពជាផ្លូវការ។ លោកស្រី Tsai មានប្រសាសន៍ថាតៃវ៉ាន់គឺជាប្រទេសឯករាជ្យរួចទៅហើយដែលមានឈ្មោះថាសាធារណរដ្ឋចិនដែលមានឈ្មោះផ្លូវការរបស់ខ្លួន។
សហរដ្ឋអាមេរិកបានបង្កើនសកម្មភាពយោធារបស់ខ្លួននៅជិតកោះនេះផងដែរដោយមាននាវាចរពាក់កណ្តាល ឆ្លងកាត់សមុទ្រតៃវ៉ាន់តូចចង្អៀតនេះជាទៀងទាត់ផងដែរ។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃអង្គារថាយន្តហោះ C-40A របស់សហរដ្ឋអាមេរិកដែលជាយោធានៃយន្ដហោះប៊ូអ៊ីង ៧៣៧ បានចូលក្នុងលំហអាកាសរបស់តៃវ៉ាន់ដោយមានការអនុញ្ញាតទោះបីជាវាមិនបានចុះចតនៅអាកាសយានដ្ឋានតៃវ៉ាន់ក៏ដោយ។
ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថាយន្ដហោះអាមេរិកបានហោះចេញពីកោះអូគីណាវ៉ារបស់ប្រទេសជប៉ុនជាកន្លែងដែលមានមូលដ្ឋានទ័ពអាកាសអាមេរិកដ៏ធំមួយហើយបានហោះហើរនៅលើកោះតៃវ៉ាន់ភាគខាងជើងនិងខាងលិចតាមផ្លូវទៅកាន់អាស៊ីអាគ្នេយ៍។
ស្របពេលដែលទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតៃប៉ិមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាក៏ដោយ សហរដ្ឋអាមេរិកដែលជាអ្នកផ្គត់ផ្គង់អាវុធអន្តរជាតិនិងជាអ្នកផ្គត់ផ្គង់អាវុធដ៏ខ្លាំងបំផុតរបស់តៃវ៉ាន់ដែលវាក្លាយជាប្រភពមួយទៀតនៃភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិននៅក្នុងការលក់អាវុធទៅឱ្យតៃវ៉ាន់។
សម្រួលអត្ថបទ៖SOEUR.
ប្រភព reuters