បងប្អូនជួយទិញគាត់ផង! កូនអាយុ៩ឆ្នាំ រុញម្តាយងងឹតភ្នែក ​​ខ្វិនជើងទាំងពីរ តាមរទេះ ដើរលក់ត្រកួនបួនប្រាំដំុ ស្លឹកគ្រៃពីរដំុ​ ដើម្បីទិញអង្ករ​ហូប
-

ឆាកជីវិតរបស់មនុស្សយើង មិនអាចជ្រើសរើសកន្លែងកើតបាននោះទេ ព្រោះថាអ្វីៗគឺព្រហ្មលិខិត បានកំណត់ហើយ ។ ក្នុងឆាកជីវិតមួយនេះ ធ្វើឲ្យមនុស្សយើងស្គាល់គ្រប់រសជាតិ ក្តីវេទនា រស់នៅក្នុងខ្ទម រស់នៅគំនរសំរាម រស់នៅទាំងស៊ីអត់ស៊ីឃ្លាន បានបាយមួយថ្ងៃអត់មួយថ្ងៃ ។

ក្នុងមួយជីវិតនេះ គ្មាននរណាម្នាក់ចង់ក្រលំបាក ចង់រស់នៅគ្មានទាំងពិការ រស់នៅព្រោះតែរបស់បន្តិចបន្តួច លក់ដើម្បីតែចិញ្ចឹមជីវិតពីមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sovanarith Chorn បានបង្ហោះរូបភាពពីជីវិតដ៏កំសត់របស់ពីរនាក់ម្តាយកូន ដោយម្តាយពិការភ្នែក កូនប្រុសតាមម្តាយពីក្រោយ ដើម្បីបានប្រាក់បន្តិចបន្តួចគ្រាន់ចិញ្ចឹមជីវិត។

ដោយឡែកម្ចាស់គណនីហ្វេសប៊ុករូបនោះបានរៀបរាប់ថា "ហុឺ!!! ជីវិតអើយអីក៏លំបាកម្ល៉េះ កូនអាយុ9ឆ្នាំ រុញម្តាយងងឹតភ្នែក​​ខ្វិនជើងទាំងពីរទៀតតាមរទេះ ដើរលក់ត្រកួនបួនប្រាំដំុ ស្លឹកគ្រៃពីរដំុ​ ដើម្បីទិញអង្ករ​ហូប។អាណិតខ្លោចចិត្តខ្ញំុបានត្រឹមជួយទិញនិងផ្តល់ថវិការតិចតួចប៉ុណ្ណោះ។បើឃើញគាត់នៅសៀមរាបសូមជួយទិញគាត់ផង"។

យ៉ាងណាមិញ ម្ចាស់គណនីហ្វេសប៊ុករូបនេះ មិនបានដាក់លេខទំនាក់ទំនង នោះទេ ។ ម្ចាស់គណនីហ្វេសប៊ុករូបនេះក៏តែបានប្រាប់ថា បានជួយគាត់នៅម្តុំផ្សារដើមក្រឡាញ់ ប៉ុណ្ណោះ៕

ប្រភព៖ Sovanarith Chorn