កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Bong Mark បានដង្ហើយសូមជំនួយពីសប្បុរសជន ទាំងអស់មេត្តាជួយដល់ប្អូនប្រុសកំសត់ម្នាក់នេះ ដែលជនពិការភាពតាំងពីកំណើត ហើយត្រូវមករងគ្រោះថ្នាក់ទៀត។ដោយឡែកម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា "លេីកទីមួយហេីយដែរខ្ញុំលេីកដៃសំពះសុំជំនួយពីបងប្អូន។ ព្រះជួយ ក្មួយពិការហេីយត្រូវមកជួបគ្រោះទៀត ។


ពិការភាព តាំងពីកំណេីត អាណិតរួចទៅហេីយ តែគ្នាប្រឹងណាស់ ប្រឹងងេីបប្រឹងស៊ូ ស៊ូនឹងជិវិតរហូតដល់រៀនចប់ សម្តីសំដៅដឹងខ្ពស់ទាប បុណ្យក៏ធ្វេីសន្សំកុសលទៀត ហេតុអីដល់ថ្នាក់នេះក្មួយ មិនដឹងយ៉ាងណាទេ ត្រូវធ្ងន់ណាស់ ត្រូវភ្នែកនឹងខ្លួន លូវនូវសង្គ្រោះបន្ទាន់ហេីយ សូមព្រះជួយ។ គ្រួសារគ្នា មិនសូវជាធូរធារទេ បងប្អូនខ្មែរយេីង បេីបានឃេីញជួយជាសន្ធា តាមគួរ ផងបាទ ថវិការដែរបានពីបងប្អូនខ្ញុំនឹងយកជូនគាត់យប់នឹង ។ ស្អែកខ្ញុំនឹងផុសអគុណឈ្មោះបងប្អូនដែរបានជួយថវិការ ។ ABA 000711841 Sous sotheara ។ Tel:096 2422524 ។ 069210226 បងស្រីគាត់ Nuon Theary"។


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាSok Nara បានឲ្យដឹងថា"ពុទ្ធោព្រះជួយ ម្តេចក្មួយក៏ដល់ថ្នាក់នឹងក្មួយ ពិការពីកំណើតហេីយ ត្រូវមកជួបគ្រោះបែបនេះទៀត គេបុកពីក្រោយ របួសភ្នែកខ្លាំង ដៃជេីង មិនដឹងយ៉ាងណាទេ លូវនូវបន្ទប់សង្គ្រោះបន្ទាន់ គ្នាចង់រស់ណាស់ គមពីកំណេីត ស្វិតដៃជេីងពីកំណេីត តែតស៊ូរហូតរៀនចប់ ពិការកាយ មិនពិការចិត្តនោះទេ បុណ្យទានមានមុខរហូត សូមកុសលក្មួយបានសាង សូមអោយឆ្លងផុតលេីកនេះផងចុះ"។


អាស្រ័យហេតុនេះ សូមបងប្អូនសប្បុរសជន មេត្តាជួយដល់ប្អូនប្រុសកំសត់ម្នាក់នេះ ផង ជីវិតគាត់ពិតជាមានការតស៊ូខ្លាំងណាស់ រហូតដល់ស្រាប់តែជួបរឿងអាក្រក់ទៀត ពិតគួរឲ្យអាណិតណាស់។




