ប្លែកភ្នែកទៀតហើយ ! ឈុតភ្លោះទី ៣ របស់ព្រះនាងតូច នរោត្តម ជេនណា និងជីមមី ស្អាតខ្លាំង មើលហើយគួរឲ្យទាក់ទាញមែនទែន...
សីហា
-

ប្រិយមិត្តទូទាំងប្រទេស​បានដឹងយ៉ាងច្បាស់ហើយថា ព្រះនាងតូច នរោត្តម ជេនណា ដែលបានបង្ហាញទេពកោសល្យជាច្រើន ទាំងការសម្តែង ទាំងការចម្រៀង ពិសេសគឺការប្រើប្រាស់ភាសារបស់ព្រះនាង គឺសុទ្ធតែល្អទាំងអស់។ ចំនែក កញ្ញា ជីមមី ដែលជាពិធីការិនីរបស់ស្ថានីយទូរទស្សន៍ MyTV ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំ​ទ្រ ក្រោយការបង្ហោះនៅលើផេកផ្លូវការរបស់ព្រះនាងតូច ជេនណា ។

ព្រះនាងតូចនរោត្តម ជេនណា ទ្រង់ពិតជាខ្សែរាជវង្សខ្មែរ ដែលមានសម្រស់ស្រស់សោភាព ទោះបីជាទ្រង់ទើបតែមានព្រះជន្ម៨ ព្រះវស្សាក៏ដោយ ក៏ទ្រង់ពិតជាមានចំណុចល្អជាច្រើន ទាំងរូបសម្រស់ ភាពក្រមិចក្រមើមរបស់ព្រះនាង កាន់តែធ្វើឲ្យបងប្អូនមហាជន កាន់តែចូលចិត្ត និងស្រលាញ់ព្រះនាងថែមទៀត។

យ៉ាងណាមិញនៅមុននេះបន្តិច ព្រះនាងតូចនរោត្តម ជេនណា ទ្រង់បានបង្ហោះរូបថតជាច្រើនសន្លឹក ជាមួយការតុបតែងសក់យ៉ាងស្រស់សោភា បែបទាន់សម័យព្រមជាមួយដងខ្លួនដ៏ស្រឡូន ដែលបានចាប់ដៃគូជាមួយនឹងពិធីការិនីឆ្នើម ជីមមី ក្នុងឈុតក្រឡាការ៉ូក្រហមលាយខ្មៅជាមួយការតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់កូនភ្លោះបែបស៊ីវិល័យ។

រូបថតទាំងនោះត្រូវបានអ្នកនិយមលេងបណ្តាញ សង្គមហ្វេកប៊ុកលើកឡើងថាសម្រស់មិ​នចាញ់គ្នាឡើយ ធ្វើឲ្យអ្នកគាំទ្រមើលឡើងស្លុងតែម្ដង។ គួរបញ្ជាក់ផងដែរថានេះមិ​ន​មែ​ន​ឈុតលើកទី១នោះទេ ដែលព្រះនាងតូច ជេនណា និង ជីមមី ស្លៀកឈុតកូនភ្លោះរួមគ្នាបែបនេះពោលគឺជាជាឈុតទី៣ហើយ៕

សូមទស្សនារូបភាពខាងក្រោម៖