អ្នកនាង អម្ពរ ទេវី អបអរសាទរ កូនប្រុសសំលាញ់ ភាពក្លាហាន រឹងបុឹង របស់កូន គឺជាស្នាមញញឹមរបស់ម្ដាយអស់មួយជីវិត
ស៊ីហៀង
-

ភ្នំពេញ៖ នៅថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នា ក្រោយកូនខ្មែរមួយរូប ដែលមានរូបរាងស្រស់សង្ហា ប៉ុណ្ណោះទេ តែក៏បានចូលរៀនផ្នែកយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ជាហេតុធ្វើមហាជន ក៏ដូចជា អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសម្តែងការត្រេកអរ និងរំភើបជាខ្លាំង ហើយក៏ធ្វើការចែករំលែកពីមួយទៅមួយ ព្រមជាសារត្រេកអរ គ្រប់ៗគ្នាតែម្តង។

ដោយឡែក បន្ទាប់ពីមានការចែករំលែក តៗគ្នាដូចនេះ ក៏ស្រាប់តែមានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល បន្ទាប់ពីដឹងថា បុរសសង្ហារូបនោះ ជាកូនប្រុស​ តារាសម្តែងជើងចាស់ អ្នកនាង អម្ពរ ទេវី ។ ជាមួយគ្នានោះផងដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង អម្ពរ ទេវី បានបង្ហោះសារយ៉ាងខ្លី លើបណ្តាញសង្គមថា "អបអរសាទរកូនប្រុសសំម្លាញ់, ភាពក្លាហាន រឹងបុឹងរបស់កូនគឺជាស្នាមញញឹមរបស់ម្ដាយអស់មួយជីវិត សូមឲ្យកូនម្ដាយជួបតែសេចក្ដីសុខ Good job កូន "។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងជូនពរឲ្យក្មួយប្រុស មានសុខភាពល្អ និងមានជីវិតដែលរុងរឿង ជួបតែរឿងល្អនៅក្នុងជីវិតទៀតផង។