បាត់ដំបង៖ លោក Noly តារាចម្រៀង original song ដែលទទួលបានការគាំទ្រជាច្រើន ពីសំណាក់ហ្វេនៗ ពិសេសមិត្តយុវវ័យផ្ទាល់តែម្តង ដោយតារាចម្រៀង រូបនេះ ពិតជាមានទឹកដមសំលេងពិរោះ ហើយការនិពន្ធបទចម្រៀង របស់លោក ពិតជាមានភាពទាក់ទាញខ្លាំងណាស់ ពិសេសគឺបទ "អារម្មណ៍ត្រូវការអូន"។

នៅក្នុងពិធី បានរៀបចំយ៉ាងស្រស់ស្អាត ដោយមានការដេគ័រផ្កា យ៉ាងស្រស់ប្រណីត អមជាមួយការរចនា ឈុតសំលៀកបំពាក់ យ៉ាងស្រស់ស្អាត ទាន់សម័យ ទាំងកូនកំលោះ កូនក្រមុំ ពិតជាស្រស់ស្អាត សាកសមឥតខ្ចោះតែម្តង នៅក្នុងថ្ងៃ វិសេសវិសាលនេះ។ អ្វីដែលកាន់តែពិសេសនោះ គឺ មាន Peach Tea ញុាំ ថែមទៀតផង។

ម្ចាស់ " អារម្មណ៍ត្រូវការអូន" នៅថ្ងៃនេះ គឺលោក បានចាប់ដៃជាមួយគូរស្នេហ៍ ចូលរោងជ័យហើយ ដោយមានចាស់ទុំទាំងសងខាង ប្រកដដោយស្នាមញញឹម និងទឹកមុខស្រស់ស្រាយ ពេលបាន រៀបចំពិធីមង្គលការជូនកូនទាំងពីរនាក់ ។ សម្រាប់គូរស្វាមីភរិយាថ្មីថ្មោងមួយគូរនេះ ពិតជាមានភាពស្រស់ស្អាត និងគួរឲ្យស្រលាញ់ខ្លាំងណាស់ ។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានចូលរួម ជូនពរ និងត្រេកអរ ពេលបានឃើញ Idol របស់ខ្លួន ចូលរោងជ័យ ជាមួយកូនក្រមុំដ៏សែនស្អាត ។ ជូនពរឲ្យអ្នកទាំងពីរ ជួបតែសំណាងល្អ និងសេចក្តីសុខ ឲ្យច្រើនៗ និងឆាប់មានអូនតូចៗ ផង៕
























