ហ្វេសប៊ុក ៖ ពាក់ព័ន្ធនិងរឿងរ៉ាវប្តឹងប្តល់គ្នារវាង ឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ត្រូវបានលោក ផែង វណ្ណះ បានលើកឡើងបែបនេះថា ៖« " ពាក្យគេស្ទាបខ្ញុំ ខ្ញុំខ្ពេីមខ្លួនឯង " ដែលពោលចេញពីបបូរមាត់ក្មេងស្រីម្នាក់ជាពិធីការនីទូរទស្សន៍ MY TV បាននឹងកំពុងឆក់យកបេះដូងប្រជាពលរដ្ឋកម្ពុជារាប់លាននាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុក អោយអាណិត ស្រលាញ់គ្រប់ៗគ្នា ។



ទោះបីពេលនេះមិនទាន់ដឹងលទ្ធផល ស ឬ ខ្មៅ ពិតប្រាកដក៏ដោយ តែរឿងក្រៅឆាកតាមទំនោររបស់មហាជន រួមទាំង តារាល្បីៗផង គឺបានផ្អៀងទៅលេីក្មួយស្រីរួចទៅហេីយ ។



បទល្មើស លួចមានស្ថានទម្ងន់ទោស គឺស្មើនឹង ប្ល ន់ តេីក្មេងស្រីម្នាក់ដែលរៀនសូត្របានខ្ពស់ មានការងារធ្វេីល្អ មានប្រាក់ខែសមរម្យ ពិតជារៀបចំគម្រោង ប្ល ន់ ទូរស័ព្ទដៃតម្លៃ ១០០០ ដុល្លារ ពី ឧកញ៉ាម្នាក់មែនឬ ? ក្មេងស្រីក្លាហានម្ល៉េះ ដែលទៅ ប្ល ន់ ទូរស័ព្ទដៃ១គ្រឿងពីឧកញ៉ាម្នាក់ ទៅតែម្នាក់ឯងទៀត ។


ហ៉ឺម ខ្ជឹលសរសេររៀបរាប់ច្រេីន សរសេរយូរៗទៅ អាណិត ឧកញ៉ា ខ្លោចចិត្ត ទូរស័ព្ទដៃតម្លៃជាង ១០០០ ដុល្លារ ក៏បាត់ ហេីយរងរបួ សចង់ធ្លា យពោះដេរជិត ២០ ថ្នេរទៀត មហាជនក៏ជេ រប្រ មាថច្រើន ។ អាណិតឧកញ៉ាខ្លាំងណាស់ អាណិតខ្លោចចិត្តហ្មង មិនគួរណាក្មេងស្រីមក ប្ល ន់ ទូរស័ព្ទដៃដល់ក្នុងរថយន្តស្ងាត់តែ២នាក់បែបនេះសោះ » ៕








