បងប្រុសម្នាក់ ទម្លាយសកម្មភាព និងទង្វើល្អរបស់ ឧកញ៉ា ឃន ឈុនដារ៉ា ក្រោយត្រូវបានគេចាប់ខ្លួន…
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តខ្លះបានជ្រាបហើយថា មានករណីចាប់ខ្លួន កូន​ប្រសា​របស់លោកឧកញ៉ា ហេង សៀ ហើយពេលនេះកប៏បានចាប់ខ្លួនកូនស្រីឧកញ៉ា ហេង សៀ ដែលពាក់ព័ន្ធរឿងនឹងជួលមនុស្សថតរូបអា… ក្រា… តឬអា … ស​ អា … ភា ស ដើម្បី​បំភាន់​ភ្នែកសាធារណជន និង​បំផ្លាញ​កិត្តិ​យស ទៅលើកញ្ញា មាន​ ពេជ្ររីតា​ ហើយយករូបភាពផ្សព្វផ្សាយទៅលើបណ្តាញសង្គមហ្វេសប៊ុក និងសង្គមនានា ហេតុការណ៍ចាប់ខ្លួននេះនៅល្ងាចថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១ នេះ។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Bunlene Khim បានរៀបរាប់ថា ស្គាល់ដារ៉ាតាំងពីឆ្នាំ ២០១៦ ខ្ញុំអាចនិយាយថា គាត់ជាឪពុក និងស្វាមីល្អ មិត្តភក្តិល្អ និងយុវជនល្អម្នាក់។

- ដារ៉ាជាឪពុក និងស្វាមីល្អ!

បើយើងមើលហ្វេសប៊ុករបស់គាត់ ក្រៅពីការងាររកសុី និងសង្គម ដារ៉ាចំនាយពេលច្រើនមែនទែនសម្រាប់គ្រួសារតូចមួយរបស់គាត់ ជាពិសេសកូនស្រីជាទីស្រលាញ់របស់គាត់។ យើងធ្លាប់ជជែកគ្នាថា យើងត្រូវចិញ្ចឹមបីបាច់កូនយើងអោយខ្លាំង និងពូកែ។ វាជាអាទិភាពមួយដែលយើងត្រូវតែធ្វើ ព្រោះពួកគាត់គឺជាសរសរទ្រូងសម្រេចអនាគតប្រទេសយើង។

- ដារ៉ាជាមិត្តល្អ!

គាត់តែជួយយកអាសារ និងគាំទ្រអ្នកជុំវិញខ្លួន។ ខ្ញុំតែងទទួលបានការផ្តល់យោបលល្អៗពីការរកសុី ភាពជាអ្នកដឹកនាំ និងគំនិតឆ្នៃប្រឌិតខ្ពស់គួរអោយកោតសរសើររបស់គាត់។

សូម្បីថ្មីៗនេះ គាត់បានផ្តល់យោបលល្អៗច្រើនមែនទែនពាក់ព័ន្ធនឹងការលើកតំកើនទុរេនខ្មែរ ការនាំចេញ ការបង្កើតសមាគមន៍ទុរេនផ្សេងៗ ទន្ទឹមនឹងមិត្តភក្តិមួយចំនួនមិនខ្វល់នឹងចូលរួមចែករំលែកផងនោះ។ យើងបានជជែកគ្នាយ៉ាងរីករាយ និងរាល់ការលើកឡើងរបស់គាត់ ខ្ញុំបានកត់ចំនាំទុក។ ដារ៉ាជាបុគ្គលដែលចេះអោនលំទោន (very humble) អោយតម្លៃ និងផ្តល់សេចក្តីរាប់អានមនុស្សជុំវិញខ្លួនខ្លាំងណាស់។ គាត់តែងហៅប្តីប្រពន្ធខ្ញុំបងបង បើទោះបីជាយើងមានអាយុស្របាលគ្នាថ្វី។ ខ្ញុំជឿថា ក្នុងសង្គមអ្នករកសុី មានមនុស្សមិនតិចទេ ដែលទទួលបាននូវអារម្មណ៍ដូចអ្វីដែលខ្ញុំទទួលបានពីដារ៉ា។

- ដារ៉ាជាយុវជនល្អ!

មិនអាចប្រកែកបាន គាត់បានដឹកនាំ បង្កើតមុខរបរអោយជោគជ័យគួរអោយកត់សម្គាល់ ខ្ញុំជឿថាគាត់បានបង្កើតការងារដោយផ្ទាល់ និងប្រយោលរាប់ពាន់នាក់។ កសាងចំនូលចូលជាតិក៏មិនតិចដែរ។ លើសពីនេះ គាត់តែងចូលរួមការងារសង្គមតាមរយះគ្រប់មុខរបរក្តី និងតាមការបរិច្ចាគផ្ទាល់ខ្លួនក្តី។

គាត់ធ្លាប់ប្រាប់ខ្ញុំថាគាត់ចង់ជួយជាងគេបំផុតគឺផ្នែកអប់រំ បើសិនខ្ញុំមានគម្រោងសង្គមផ្នែកអប់រំ គឺគាត់ប្រាកដជាជួយដោយមិនស្ទាក់ស្ទើរ។

មានវេទិការចែករំលែកភាពជាអ្នកដឹកនាំ សហគ្រិនភាព ជាច្រើនដែលរូបគាត់បានជម្រុញទឹកចិត្តយុវជនក្នុងផ្លូវល្អ ប្រកបដោយភាពក្លាវក្លា និងប្រាកដនិយម។ បើសូម្បីថ្មីៗ ២សប្តាហ៍មុន ខ្ញុំបានសុំអោយគាត់ជួយចែករំលែកទៅកាន់យុវជនដែលចង់បង្កើតអាជីវកម្ម គាត់ក៏ទទួលយកសំណើរខ្ញូំទៀតផង។

តើខ្ញុំត្រូវបន្តរៀបរាប់ទៀតទេថា បើយើងមើលត្រលប់ទៅក្រោយយើងនឹងមើលឃើញពីសកម្មភាពល្អៗមិនអាចកាត់ថ្លៃបានរបស់គាត់ រួមមានការបរិច្ចាគឈាម ការជួយជនរងគ្រោះទឹកជំនន់ ទីទាល់ក្រ ជនរងគ្រោះកំឡុងពេលកូវីដ.... រាប់មិនអស់ទេ!

ឧទារហណ៍តូចមួយ៖

ថ្ងៃមុនឃើញបុគ្គលិកដឹកជញ្ជូនម្នាក់មានគ្រោះថ្នាក់ចរាចរណ៍ ខូចខាតភេសជ្ជះ KOI ទាំងអស់ លោកមិនត្រឹមតែមិនទាមទារអ្វីទេ តែថែមទាំងលើកទឹកចិត្តបន្ថែមទៀត។

អ្នកទាំងអស់គ្នាអាចវាយតម្លៃបុគ្គលម្នាក់ត្រឹមព័ត៌មានដែលមាន ដោយអារម្មណ៍ ឬកំហុសណាមួយ ដែលហាក់នៅស្រពិចស្រពិលនៅឡើយ។

តែក្នុងរយះពេល៦ឆ្នាំនៃទំនាក់ទំនងមួយនេះ ខ្ញុំមិនស្ទាក់ស្ទើរឡើយ នឹងនិយាយថា ខ្ញុំនៅតែគោរព និងអោយតម្លៃគាត់ សម្រាប់រឿងល្អៗទាំងឡាយ ដែលមិនគប្បីត្រូវបានបំភ្លេច សូមអរគុណដារ៉ា ឃឹម ប៊ុនឡែន៕