ម៉ាឡេស៊ី៖ កាលពីថ្មីៗនេះ មានបរុសម្នាក់បានចែករំលែកនូវរូបភាពរបស់ស្ដ្រី និងបុរសចំណាស់ ដែលគេសង្ស័យថាផ្ទុកនូវការឆ្លងនៃមេរោគកូវីដ១៩ ដោយសញ្ញាផ្លាកដៃពណ៌ផ្កាឈូករបស់ពួកគេ សម្រាប់សម្គាល់ថាជាអ្នកជម្ងឺដែលត្រូវដាក់ខ្លួនឲ្យដាច់ដោយឡែក ដោយពួកគាត់ដើរហើរយ៉ាងសេរីនៅក្នុងទីក្រុង Alor Setar ប្រទេសម៉ាឡេស៊ី ធ្វើឲ្យប្រជាជននៅក្នុងទីក្រុងមានការព្រួយបារម្ភជាខ្លាំង។
ជាងនេះផងដែរក្រោយពីរបានឃើញរូបភាពទាំងនេះនៅលើបណ្ដាញសង្គមអ៊ីនធើណេត ស្រាប់តែមានអ្នកចូលខមមិនព្រួយបារម្ភពីបញ្ហានូវការ រីករាលដាលនូវការឆ្លងនូវជំងឺកូវីដ ១៩ និងខឹងសម្បារចំពោះបុរសនិងស្ដ្រីចំណាស់ ដោយបានលើកឡើងថា “នេះហើយគឺជាមូលហេតុដែលអ្នកនៅក្នុងក្រុងកាន់តែមានការឆ្លងរីករាលដាលកាន់តែច្រើន ពួកគេទាំងនេះពិតជារឹងចចេសក្បាលខ្លាំងណាស់“។
ដោយឃើញពីសភាពការមិនស្រួលដែលកំពុងតែកើតឡើងនូវបញ្ហាប្រឈមខាងលើ ពលរដ្ឋក៏បានសំណូមពរដល់រដ្ឋាភិបាល មានការរៀបចំទុកនឹងចាត់ចែងពួកគេឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវឲ្យពួកគាត់នៅឲ្យដាច់ដោយឡែកពីគេពីឯងនៅទីកន្លែងណាមួយជាក់លាក់ផងដែរ។'
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ WOB