ធ្ងន់ករហើយ! ឥណ្ឌារកឃើញប្រភពទឹកទន្លេ Abarmati និងទឹកបឹងពីរទៀតមានផ្ទុកនូវមេរោគកូវីដ១៩ ហើយថែមទាំង….
សីហា
-

ឥណ្ឌា៖ គំរូពីទន្លេ Sabarmati រួមនិងទឹកបឹងពីរទៀតគឺបឹង Chandola និងបឹង Kankria ត្រូវបានប្រមូលធ្វើការពិសោធន៍ដោយអ្នកស្រាវជ្រាវនៃវិទ្យាស្ថានភូគ្គសាស្ដ្រIIT នៃមន្ទីរវិជ្ជសាស្ដ្រ នៃសកលវិទ្យាល័យវិទ្យាសាស្ត្របរិស្ថាន Gandhinagarនិង Jawaharlal Nehru។ក្រោយពីយកគំរូយកទៅពិសោធន៍រួចមក អ្នកវិទ្យាសាស្ដ្របានរកឃើញវីរុសកូវីដ១៩ នៅក្នុងទឹកទន្លេ Sabarmati នៅក្នុងទីក្រុង Ahmedabad ដោយទឹកបឹង Chandola និងទឹកបឹង Kankria ក៏ត្រូវបានគេរកឃើញដូចគ្នាផងដែរនូវវីរុសមួយនេះ។

សាស្រ្តាចារ្យ Manish Kumar នៃនាយកដ្ឋានវិទ្យាស្ថានវិជ្ជសាស្ត្រាភូគ្គសាស្ដ្រនៅ IIT លោក Gandhinagar បានមានប្រសាសន៍ថាវត្តមានរបស់ SARS-CoV-2 នៅក្នុងបឹងនិងទន្លេអាចនាំឱ្យមានស្ថានភាពគ្រោះថ្នាក់ជាខ្លាំងទៅដល់ការរស់នៅរបស់ប្រជាជន។

លោកសាស្រ្តាចារ្យ Kumar បាននិយាយថាពួកគេបានប្រមូលសំណាកទឹកម្តងរៀងរាល់សប្តាហ៍នៅចន្លោះថ្ងៃទី ៣ ខែកញ្ញាដល់ថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០១៩ ខណៈពេលដែលសំណាកចំនួន ៦៩៤ ត្រូវបានប្រមូលពីទន្លេ Sabarmati ដោយសំណាកចំនួន ៥៤៩ ត្រូវបានយកចេញពីបឹង Chandola និងសំណាកចំនួន ៤០២ ត្រូវបានប្រមូលពីបឹង Kankria ។

អ្នកស្រាវជ្រាវចង់អោយមានការធ្វើតេស្តស្រដៀងគ្នានេះនៅក្នុងប្រភពទឹកនៅទូទាំងប្រទេស ដោយពួកគេបាននិយាយថាវីរុសនេះអាចរស់នៅក្នុងទឹកធម្មជាតិបានយូរជាងបរិយាកាសខាងក្រៅ។

នៅប្រទេសឥណ្ឌារដ្ឋ Karnataka បានក្លាយជារដ្ឋដំបូងគេដែលត្រូវបានគេធ្វើការឃ្លាំមើលទៅលើប្រព័ន្ធទឹកស្អុយ នៅក្នុងទីក្រុង Bengaluru កាលពីដើមសប្តាហ៍នេះដើម្បីកំណត់អត្តសញ្ញាណនៃក្រុមកុលសម្ព័ន្ធកូវីដ១៩ ។

មុននេះសាកសពរបស់អ្នកឆ្លងរោគកូវីដ១៩ ត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងទន្លេគង្គា ក្នុងរដ្ឋ Uttar Pradesh និងរដ្ឋ Bihar ។ បើយោងរបាយការណ៍ក្នុងស្រុកបានអះអាងថាមានសាកសពជាង ១០០ ត្រូវបានគេបោះចោលចូលក្នុងទឹកទន្លេទាំងនោះ។

សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖ indiatoday