ភ្នំពេញ ៖ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នា២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងឲ្យសាធារណៈជនទាំងអស់បានជ្រាបថា ក្រសួងបានបន្តរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មីចំនួន 1130 នាក់ទៀត ករណីអ្នកដំណើរពីបរទេស 139 នាក់ឆ្លងសហគមន៍ 991 នាក់ ស្លា ប់ 27 នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប= 50,385 នាក់ អ្នកជាសះស្បើយ= 44,143 នាក់ អ្នកស្លា ប់= 602 នាក់ ៕
១. ខណ្ឌ មានជ័យ (ស្ទឹងមានជ័យ៣, ស្ទឹងមានជ័យ១, ស្ទឹងមានជ័យ២, បឹងទំពុន២, បឹងទំពុន១)
២. ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅ២, កាកាប១, ចោមចៅ១, ចោមចៅ៣, កាកាប២)
៣. ខណ្ឌ កំបូល (កំបូល, កន្ទោក, ភ្លើងឆេះរទេះ)
៤. ខណ្ឌ សែនសុខ (អូរបែកក្អម, ទឹកថ្លា, គោកឃ្លាង, ក្រាំងធ្នង់)
៥. ខណ្ឌ ឫស្សីកែវ (ទួលសង្កែ១, ឫស្សីកែវ, ទួលសង្កែ២, គីឡូម៉ែត្រលេខ៦, ច្រាំងចំរេះ ១)
៦. ខណ្ឌ ច្បារអំពៅ (ព្រែកប្រា, និរោធ, ច្បារអំពៅ ១)
៧. ខណ្ឌ ជ្រោយចង្វារ (បាក់ខែង, ព្រែកលៀប, ជ្រោយចង្វារ, ព្រែកតាសេក)
៨. ខណ្ឌ ដង្កោ (ព្រៃស, ដង្កោ, ពងទឹក)
៩. ខណ្ឌ បឹងកេងកង (បឹងកេងកង ១, បឹងកេងកង ៣, ទួលស្វាយព្រៃ ១, ទំនប់ទឹក, បឹងកេងកង ២)
១០.ខណ្ឌ ចំការមន (ផ្សារដើមថ្កូវ, ទន្លេបាសាក់, បឹងត្របែក, ទួលទំពូង ១)
១១.ខណ្ឌ ទួលគោក (បឹងកក់ ២, បឹងសាឡាង, ផ្សារដើមគរ)
បើសិនជាបងប្អូនមានអការៈ ដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដជាបន្ទាប់៕