អង្គការសុខភាពពិភពលោក ព្រមានប្រឆាំងពីការចាក់វ៉ាក់សាំងលាយបញ្ចូលគ្នា សម្រាប់ការពារជំងឺកូវីដ១៩ វាអាចឈាន…
ហ្សឺណែវ៖ ប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកកាលពីថ្ងៃច័ន្ទ (ទី ១២ ខែកក្កដា) បានណែនាំប្រឆាំងពីការដែលលាយនិងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ - ១៩ ពីក្រុមហ៊ុនផលិតផ្សេងៗគ្នាបញ្ចូលគ្នាដោយហៅការលាយនេះថាជា“ និន្នាការដ៏គ្រោះថ្នាក់” ពីព្រោះមានទិន្នន័យតិចតួចបំផុតអំពីផលប៉ះពាល់សុខភាពនៃការលាយបញ្ចូលគ្នានៃវ៉ាក់សាំងទាំងនោះ។
លោកស្រី Soumya Swaminathan បានថ្លែងប្រាប់សន្និសីទកាសែតតាមប្រព័ន្ធអ៊ីនធឺណេតថា៖ «វាជានិន្នាការគ្រោះថ្នាក់ វានឹងវិវត្តន៍ក្លាយទៅជាស្ថានភាពវឹកវរនៅក្នុងបណ្តាប្រទេសនានាប្រសិនបើរដ្ឋាភិបាលចាប់ផ្តើមសម្រេចចិត្តធ្វើការចាក់លាយបញ្ចូលគ្នានូវប្រភេទវ៉ាក់សាំងទាំងនោះជូនប្រជាពលរដ្ឋរបស់គេ៕
សម្រួលអត្ថបទ៖SOPHEA
ប្រភព៖ CNA
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។